• 2022-09-01 06:12:40
  • ព័ត៌មាន

លេខដាក់អារក្សជាន់! ខ្ញុង ៖”ទោះខ្ញុំជួបទុក្ខផ្ទួនៗ ក៏ខ្ញុំមិនគិតចង់សម្លាប់ខ្លួន ខ្ញុំនឹងនៅប្រឈមមុខ”

  • 2022-09-01 06:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានជ្រាបនូវរឿងរ៉ាវមួយចំនួនជុំវិញគ្រួសាររបស់អតីតតារាកំប្លែង នាងខ្ញុង ដែលកាលពីចុងឆ្នាំ២០២១កន្លងទៅ បានផ្ទុះនូវរឿងអាស្រូវជំបាក់បំណុលរហូតដល់ទៅ ៥៧២០០០ដុល្លារ និងបញ្ហាចុងក្រោយនេះគឺស្វាមីរបស់អ្នកនាង លោកកៃដ បាននឹងកំពុងមានជំងឺធ្ងន់ធ្ងរ ដុះសាច់ដុំក្នុងខួរក្បាល ដែលទើបតែបង្កការភ្ញាក់ផ្អើលនៅបណ្ដាញសង្គមកាលពីថ្មីៗនេះ។

ស្ថានភាពគ្រួសារកំពុងកាន់តែដុនដាប កាលពីចុងឆ្នាំបានប្រកាសជាសាធារណអំពីការក្ស័យធន់នូវមុខរបរ និងបានលាឈប់ពីអាជីពជាតាតារាកំប្លែងរបស់ខ្លួន។ យ៉ាងណាបន្ទាប់ស្ងប់ស្ងាត់រឿងអាស្រូវ ចាប់តាំងពីឈានចូលឆ្នាំ២០២២ ខ្ញុង និងស្វាមីក៏បានចាប់ដៃគ្នាប្រឹង Live លក់ដើម្បីដោះបំណុលសារជាថ្មី។

ជាអកុសលគ្រួសារធូស្បើយពីបំណុលមិនបានប៉ុន្មានផង ខ្ញុង ត្រូវរងសម្ពាធ និងទទួលទុក្ខកាន់តែធ្ងន់ ដោយស្វាមីរបស់នាងមានជំងឺធ្ងន់ធ្ងរ គឺដុះដុំសាច់ក្នុងខួរក្បាល ដែលកន្លងមកនេះមហាជនមានភ្ញាក់ផ្អើល និងភ័យតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីបានឃើញអាការៈរើឡើងរបស់ស្វាមីរបស់នាងតាមរយៈការ Live នៅលើបណ្ដាញសង្គម។ ចំពោះបញ្ហានេះក៏មានមហាជនមួយចំនួនបានយល់អំពីស្ថានភាព និង មហាជនមួយចំនួនតូចបានសន្មត់ថានេះគឺជាការសម្ដែង។

ដោយភាពស្មោះត្រង់ និងការពិតនៃជីវិត ខ្ញុង បានថ្លៃងក្នុងកម្មវិធី V Talk ថានាង និងស្វាមីមិនបាន សម្ដែងទេ គ្រប់យ៉ាងគឺសុទ្ធតែជាការពិត ហើយបច្ចុប្បន្នប្ដីនាងកំពុងមានជំងឺ ដុះដុំសាច់ខួរក្បាល។ បន្ថែមពីលើនេះ ខ្ញុង បានសង្កត់ធ្ងន់ថាទោះបីជាជួបបញ្ហាជាច្រើន ទុក្ខជាន់ទុក្ខយ៉ាងណាក៏ខ្លួនមិនដែលគិតចង់សម្លាប់នោះទេ គឺព្យាយាមធ្វើមនុស្សរឹងមាំ ប្រឹងរកស៊ីដោះបំណុល និងមើលថែកូនៗ និងស្វាមីមានជំងឺ

ខ្ញុង បានបញ្ជាក់ផងដែរថាជំងឺរបស់ស្វាមី គឺទាមទារឱ្យមានការព្យាបាល និងត្រូវវះកាត់ ដើម្បីយកដុំសាច់ចេញ។ ត្រង់ចំណុចនេះ ខ្ញុង ថានាងព្យាយាមឱ្យស្វាមីទទួលយកការវះកាត់ ប៉ុន្តែការស្នើសុំនេះ ត្រូវបានបដិសេធពីស្វាមី។ ដោយយល់ពីទុក្ខលំបាកភរិយាលោក កៃដ ថ្លែងថាលោកមិនទទួលការវះកាត់ទេព្រោះអស់ថវិការច្រើនណាស់

លោកសុខចិត្តឱ្យទុកលុយចិញ្ចឹមកូន និងដោះបំណុលវិញ ព្រោះថាការវះកាត់នេះក៏មិនអាចដឹងមុនទេថាវានិងទទួលបានជោគជ័យឬយ៉ាងណាទេ ហើយអ្វីដែលខ្លាំងបំផុតនោះ គឺលោកខ្លាចថាបន្ទាប់ពីវះកាត់មិនស្គាល់កូនប្រពន្ធ ឬដេកនៅមួយកន្លែងដែលក្លាយជាបន្ទុកកាន់តែធ្ងន់ដល់ ខ្ញុង ដូច្នេះ ខ្ញុង មានតែគោរពការសម្រេចិចត្តរបស់ស្វាមី និងព្យាយាមមើលថែឱ្យអស់ពីលទ្ធភាព៕

អត្ថបទ៖ Kesor

មតិយោបល់