- 2022-09-06 07:58:26
- ព័ត៌មាន
ឡេង ណាវ៉ាត្រា បរិច្ចាគផ្ទះគំរូ ២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក
- 2022-09-06 07:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេង ណាវ៉ាត្រា បរិច្ចាគផ្ទះគំរូ ២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្ម Galaxy និងជាអគ្គនាយកបុរី ឡេង ណាវ៉ាត្រា គឺអ្នកឧញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគផ្ទះចំនួន២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការបរិច្ចាគនេះ ត្រូវបានអ្នកឧកញ៉ាប្រកាសតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា នេះ ក្រោយឃើញឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ទីដែលពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ “បុរី ឡេង ណាវ៉ាត្រា មានកិត្តិយសសូមចូលរួមបរិច្ចាគផ្ទះគំរូចំនួន២០ ខ្នងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតែឯក ខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា”។
សូមជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។
ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕