- 2022-09-08 07:20:05
- ព័ត៌មាន
ប៉ូលីសចេញសេចក្ដីសម្រេចផ្លូវការ ទាក់ទងនឹងពាក្យបណ្ដឹងតបរបស់ Soojin ចំពោះអ្នកចោទនាងថា Bully គេ
- 2022-09-08 07:20:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលីសចេញសេចក្ដីសម្រេចផ្លូវការ ទាក់ទងនឹងពាក្យបណ្ដឹងតបរបស់ Soojin ចំពោះអ្នកចោទនាងថា Bully គេ
ចន្លោះមិនឃើញ
អស់រយៈពេលខ្ទង់ ឆ្នាំហើយតាំងពី Soojin ((G)I-DLE) បានចាកចេញពីក្រុម ដោយសារតែមានព័ត៌មានផ្ទុះឡើងទាក់ទងនឹងករណី Bully (មើលងាយ ឬធ្វើបាប)។ អ្នកដែលបំផ្ទុះរឿងនេះ ចាប់ផ្ដើមទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នា ដោយអះអាងថា Soojin តែងដើរលេងជាមួយនឹងក្រុមពួកមិត្តភ័ក្តិដែលជាក្រុមក្មេងមិនល្អ។ កាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ពេលអ្នកដែលបានអុជរឿងនេះឲ្យមានភ្លើងឆេះ ថា Soojin ធ្លាប់ទាំងធ្វើបាប Seo Shin Ae ទៀតផង។
ទោះបីជា Soojin បានបដិសេធរាល់ការអះអាងខាងលើយ៉ាងណា ក៏ទីបញ្ចប់ នាងត្រូវដកខ្លួនចេញពីក្រុមតែម្ដង។
Soojin បានដាក់ពាក្យបណ្ដឹង ប្ដឹងតបទៅកាន់អ្នកបង្ខូចឈ្មោះរបស់នាង និងលើកឡើងពីរឿងទាំងនេះ។ មួយឆ្នាំក្រោយមក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទីប្រឹក្សាផ្នែកច្បាប់របស់នាង បានចេញសេចក្ដីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងករណីនេះ។
«Seo Joojin បានដាក់ពាក្យប្ដឹង ដោយចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកបញ្ចេញមតិ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស ប៉ុន្តែពួកគេមិនត្រូវ ទទួលទោសណាមួយឡើយ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ២-៣លើក ពួកយើងក៏សម្រេចថា គួរមានកម្រិតនៃការស៊ើបអង្កេតរកការពិត តាមផ្លូវច្បាប់ ទាក់ទងនឹងការលាតត្រដាងនេះ យើងសម្រេចមិនបន្តការប្ដឹងតវ៉ាអ្វីទៀតទេ»។ នេះជាការលើកឡើងរបស់លោក Choi Seung Hwan អ្នកតំណាងផ្នែកច្បាប់របស់ Soojin។
មានការបន្ថែមទៀតថា៖ «ប៉ូលីសបានសម្រេចមិនដំណើរការពាក្យបណ្ដឹងដោយហេតុផលថា [ការបង្ហោះនោះ] អាចជាការពិត ចេញពីទស្សនៈរបស់អ្នកលាតត្រដាង ហេតុដូច្នេះហើយ វាអាចនឹងមិនមានបំណងផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ។ មិនមានភ័ស្តុតាងផ្សេងទៀតដើម្បីបញ្ជាក់ការពិត ក្រៅពីសេចក្តីថ្លែងការណ៍ផ្ទុយគ្នារបស់អ្នកដែលពាក់ព័ន្ធនោះទេ»។
ជាថ្មីម្ដងទៀត តំណាងផ្នែកច្បាប់របស់នាងបានសន្និដ្ឋានថា ទោះបីជានាងប្រព្រឹត្តិអាកប្បកិរិយាក្មេងខ្ចី មិនបានគិតមុខក្រោយ កាលពីក្មេងក៏ដោយ ប៉ុន្តែនាងក៏មិនបានទៅប្រព្រឹត្តអំពើហឹង្សា ឬ Bully អ្នកណាម្នាក់នៅសាលាឡើយ៕