- 2022-09-15 04:06:13
- ព័ត៌មាន
ត្រួសៗពីព័ត៌មានស្នេហារបស់កំលោះចាស់ Leonardo DiCaprio និងអ្នកមេម៉ាយកូន១ Gigi Hadid
- 2022-09-15 04:06:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗពីព័ត៌មានស្នេហារបស់កំលោះចាស់ Leonardo DiCaprio និងអ្នកមេម៉ាយកូន១ Gigi Hadid
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៣ ខែកញ្ញា វិបសាយព័ត៌មាន US Weekly បានចេញផ្សាយព័ត៌មាន ទាក់ទងនឹង តារាហូលីវូដ Leonardo DiCaprio និងតារាម៉ូដែល Gigi Hadid ដែលត្រូវបានគេចាប់បានថា បានដើរលេងជាមួយគ្នានៅក្រៅ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន (ថ្ងៃទី១០ ខែកញ្ញា)ក្នុងពិធីជប់លៀងមួយកន្លែង ក្រោយចេញពីកម្មវិធី New York Fashion Week។
ប្រភពមិនបានបញ្ជាក់ច្បាស់ពីឈ្មោះកម្មវិធីទេ ត្រឹមឲ្យដឹងថា អ្នកដែលចូលរួមក្រៅពីតារាប្រុសស្រីខាងលើ ក៏នៅមាន Superstar វាយតេនីស Venus Williams និងកីឡាករបាល់បោះ Ben Simmons ដែរ។
ងាកមកទំនាក់ទំនងស្រពិចស្រពិលស្ថិតក្នុងចចាមអារ៉ាមស្នេហារបស់ កំពូលតារាហូលីវូដ Leonardo DiCaprio និង Gigi Hadid វិញ បើតាមប្រភពពីវិបសាយ People គឺផ្ដើមដំបូងដោយ ភាគីខាងប្រុសទំនងជាចង់បង្កើតស្នេហាជាមួយនឹងភាគីខាងស្រីមុន។ ទំនាក់ទំនងនេះចាប់ផ្ដើមឡើង ក្រោយពេល Leo បែកពីអតីតមិត្តស្រី (Camila Morrone)។ ប្រភពនៅបានបន្ថែមថា ទោះបីជាអ្នកទាំង ២ ចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងមែន ប៉ុន្តែពុំទាន់ដល់ដំណាក់កាលស្នេហាទេ។
ជាការពិត ព័ត៌មានចចាមអារ៉ាមស្នេហារវាង Leo និង Gigi ចាប់ផ្ដើមសាយភាយដំបូង តាំងពីដើមខែនេះ ហើយថែមទាំងមានពាក្យលេចឮជាញឹកញយដែរ ថាពួកគេទាក់ទងស្នេហាគ្នាច្រើនលើកហើយក្នុងរដូវក្ដៅ។
មតិខ្លះដែលស្និទ្ធនឹងប្រភព ក៏បានលើកឡើងថា ពួកគេពុំមែនទើបតែស្គាល់គ្នានោះទេ ពោលគឺស្គាល់គ្នា ២-៣ឆ្នាំហើយ។ អ្នកទាំងពីរ តែងភ្ជាប់ទំនងទំនងគ្នាទៅវិញទៅមក ហើយម្យ៉ាងវិញទៀត ទំនាក់ទំនងស្នេហាក៏អាចនឹងទៅរួច ដោយសារ Gigi គឺជាប្រភេទនារីដែល Leo ស្រមៃចង់បានជាគូ (សិចស៊ី ស្អាតលេចធ្លោ និងចិត្តល្អ មិនចេះលាក់ពុត)។
ទោះជាយ៉ាងណា ទាក់ទងនឹងព័ត៌មានទាំងឡាយខាងលើ ខាងអ្នកតំណាងរបស់ Leonardo DiCaprio និង Gigi Hadid មិនទាន់មានការបកស្រាយផ្លូវការនៅឡើយ៕