• 2022-09-16 04:24:09
  • ព័ត៌មាន

ហេង ស្រីពេជ្រ នៅជាប់កាតព្វកិច្ចជាមួយអ្នកមានគុណ តែបានកំណត់ពេលចូលសិល្បៈវិញរួចហើយ

  • 2022-09-16 04:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈធំតារាសម្ដែងសាច់សទ្រលុក ហេង ស្រីពេជ្រ បង្ហើបថាកញ្ញានឹងប្រឡូកក្នុងអាជីពសម្ដែងពេញទីឡើងវិញចាប់ពីដើមឆ្នាំ២០២៣ ប៉ុន្ដែសម្រាប់ពេលនេះកញ្ញាកំពុងនៅមើលថែម្ដាយ និងឪពុក បើទោះបីជាបានជួយធ្វើបុណ្យ និងសង់ចេតិយជូនប្អូនប្រុសរួចទៅហើយក្ដី។

ហេង ស្រីពេជ្រ បានប្រាប់Sabay ថា អំឡុងពេលកញ្ញានៅមើលថែឪពុក-ម្ដាយនេះ កញ្ញាក៏អាចឆ្លៀតឡើងមកភ្នំពេញដើម្បីថតដែរ ប្រសិនបើមានការងារ។ ប៉ុន្ដែសម្រាប់ពេលទំនេរ ឬប្រឡូកក្នុងអាជីពសម្ដែងពេញឡើងវិញតែម្ដង គឺទាល់តែដាច់ឆ្នាំនេះ។

អវត្ដមានក្នុងរង្វង់សិល្បៈមួយរយៈនេះ ត្រូវបានស្រីពេជ្រ បញ្ជាក់ថា ដោយសារតែកញ្ញា និងក្រុមគ្រួសារខ្វល់ខ្វក់នឹងក្ដីក្ដាំរបស់ប្អូនដែលត្រូវគេសម្លាប់ ប៉ុន្ដែពេលនេះគ្រួសារកញ្ញាបានស្រឡះចិត្ដបន្ដិចហើយ ក្រោយបានធ្វើបុណ្យ និងសង់ចេតិយដោយមានអញ្ជើញភ្ញៀវ២០០នាក់ ក្នុងនោះក៏មានមិត្ដសិល្បៈរួម២០នាក់ផងដែរ។

ហេង ស្រីពេជ្រ និងគ្រួសារបានសហការគ្នាសង់ចេតិយមួយនៅវត្ដជំពុះ ស្ថិតនៅក្នុងទឹកដីស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំងដែលជាស្រុកកំណើតរបស់កញ្ញា ដើម្បីតម្កល់អដ្ឋិធាតុប្អូនប្រុសដែលបានស្លាប់។ បើទោះបីជាពេលនេះ ពិធីបុណ្យឆ្លងចេតិយ បានបញ្ចប់ ប៉ុន្ដែស្រីពេជ្រនៅតែមានចិត្ដកត្ដញូនៅចាំមើលថែឪពុក-ម្ដាយដែលមានវ័យកាន់តែចាស់ ហើយនាងសុខចិត្ដចំណាយពេលបន្ថែមទៀតសម្រាប់បង្កើតក្ដីសុខក្នុងគ្រួសារ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី