• 2022-09-26 03:00:00
  • ព័ត៌មាន

ជារឿងគ្រប់គ្នាស្មានមិនត្រូវ! V ទម្លាយពីចរិតរបស់ខ្លួន ពេលបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញ

  • 2022-09-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៩ ខែកញ្ញា Vogue Korea បានបង្ហាញរូបភាពជាច្រើន​សន្លឹករបស់ V (BTS) និងថែម​ទាំង​មានជាបទសម្ភាស​ជាមួយនឹង​តារា​ប្រុស សមាជិកក្រុមចម្រៀងលំដាប់ពិភពលោករូបនេះ​ផងដែរ។

សម្រាប់រូបភាពដែលបាន​បង្ហាញ V បានរំលេចភាពស្រស់សង្ហា​និងទាក់ទាញដូចរាល់ដង ប៉ុន្តែក៏នៅមាន​ Style ប្លែកភ្នែក ដែលលោកពុំធ្លាប់ឲ្យឃើញពីមុនៗដែរ។ ទាញចេញពីសំណួរដែល Vogue Korea បានសួរមកកាន់ V ពិតជាមានច្រើន ប៉ុន្តែមួយក្នុងចំណោមនោះគឺ ទំនាក់ទំនងដែល V មាន។

នៅពេល​សួរដល់ចំណុចនេះ ប្រុសសង្ហាកើតឆ្នាំ ១៩៩៥ បាន​តបថា៖ «ខ្ញុំ​មាន​បំណង បង្កើតទំនាក់ទំនងល្អជាមួយនឹង​មនុស្សគ្រប់គ្នា។ តាំងពីដើមឡើយ ខ្ញុំជាមនុស្សម្នាក់ដែលដើររាប់អានគេ ហើយខ្ញុំក៏ចូលចិត្តធ្វើការជាមួយគ្រប់គ្នាដែលខ្ញុំជួបដែរ រួមទាំងតារាៗ អ្នកដឹកនាំ អ្នកបិពន្ធ ក៏ដូចជាអ្នកសារព័ត៌មានជា​ដើម»។

ទោះជា​ នេះ​គឺជាចរិតដ៏ល្អ​និងគួរឲ្យស្រឡាញ់ ប៉ុន្តែទង្វើដែលលោកធ្វើ ក៏ធ្លាប់ធ្វើឲ្យលោកពិបាកចិត្តដែរ។

«កាលពីមុន ខ្ញុំមិនសូវជារួសរាយទេ ព្រោះ​តែធ្លាប់ឈឺចាប់ ដោយសារមានអ្នក​ចាត់ទុកដូចជា V មានន័យថាចង់លេងផ្លូវកាត់ ចង់ដឹងរឿងនេះរឿងនោះដែលជារឿងផ្ទាល់ខ្លួន ហើយមិនមែនរាប់អាចក្នុងនាមជាមិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែចូលចិត្តមនុស្សគ្រប់គ្នា។ មនុស្សដែលនៅក្បែរខ្ញុំឥឡូវនេះ គឺជាមនុស្សដែលមានតម្លៃដែលបានធ្វើឱ្យខ្ញុំក្លាយជាខ្ញុំនៅពេលនេះ» V និយាយ។

នៅក្នុងបទសម្ភាសន៍ ម្ចាស់បទ "Winter Bear" រូបនេះ ក៏ត្រូវគេសួរអំពីបុគ្គលិកលក្ខណៈបែបស្ងប់ស្ងាត់របស់លោកផងដែរ។ ជា​ការ​ឆ្លើយ​តប V បាន​បញ្ជាក់​ថា៖ «ខ្ញុំមើលទៅហាក់ដូចជាមិនសូវមានទុក្ខ ប៉ុន្តែនិយាយតាមត្រង់ទៅ ខ្ញុំមិនមានអារម្មណ៍ស្ងប់គ្រប់ពេលទេ។ ខ្ញុំគ្រាន់តែធ្វើពុតតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ខ្ញុំអាចយកពេលគិតបានត្រឹមត្រូវ (មុននឹងធ្វើអ្វីមួយ)។ ខ្ញុំធ្វើអ្វីក៏ដោយ ប្រកបដោយទំនុកចិត្ត ដោយជឿជាក់ថាការសម្រេចចិត្តរបស់ខ្ញុំ គឺល្អបំផុតសម្រាប់ស្ថានភាព ទោះបីជាគំនិតរបស់ខ្ញុំមិនមែនជាចម្លើយដ៏ល្អក៏ដោយ។ មាន​អារម្មណ៍​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ ប៉ុន្តែ​ខ្ញុំ​មិន​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​ខ្ញុំ​ទេ»

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំគិតថាខ្ញុំគួរធ្វើខ្លួនឱ្យល្អសម្រាប់អ្នកដែលស្រឡាញ់ខ្ញុំ។ ទោះបីជាខ្ញុំពិបាកចិត្ត និងលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមានសុខភាពល្អ និងសប្បាយចិត្ត អរគុណចំពោះ ARMY សមាជិក (BTS) គ្រួសារ និងមិត្តភក្តិ។ ខ្ញុំពិតជាមានមោទកភាពណាស់ ដែល ARMY យល់អារម្មណ៍ពួកយើង។ អរគុណអ្នកទាំងអស់គ្នា ខ្ញុំបានធូរស្បើយបន្ទុកបន្តិចហើយ»

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី