• 2022-09-28 05:44:35
  • ព័ត៌មាន

ជីវិតពោពេញដោយការខកបំណង ម៉ា ច័ន្ទបញ្ញា ខ្លាចរអាធ្លាក់ខ្លួនកើតជំងឺម្ដងទៀត

  • 2022-09-28 05:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មីម្ដងទៀតបន្ទាប់ពីប្រេះឆារឿងស្នេហាម្ដងជាពីរដង តារាចម្រៀងសំឡេងស្រទន់លោក ម៉ា ច័ន្ទបញ្ញា ហាក់បង្ហាញភាពក្រៀមក្រំជារឿយៗនៅលើបណ្ដាញសង្គម ដែលជាហេតុធ្វើឱ្យមហាជន ជាពិសេសអ្នក គាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតារាចម្រៀងរូបនេះ។

នៅប៉ុន្មានម៉ោងមុននេះកំលោះសង្ហា ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែល បង្ហាញពីស្ថានភាពសុខភាពផ្លូវចិត្តរបស់លោកកំពុងជួបបញ្ហា និងវិបត្តិមួយចំនួនដែលធ្លាប់ជួបប្រទះ ពេលកន្លង ធ្វើឱ្យលោកមានការគិតច្រើន ថែមទាំងសារភាពត្រង់ៗថាលោកពិតជាខ្លាចខ្លួនឯងកើតជំងឺ ផ្លូវចិត្ត (Depression) ម្ដងទៀត ព្រោះកន្លងមកតារាប្រុសរូបនេះជួបប្រទះរឿងនេះម្ដងរួចមកហើយ។

ម៉ា ច័ន្ទបញ្ញា ថ្លៃង៖ “ប្រហែលជា Depression វាយប្រហារខ្ញុំម្ដងទៀតហើយ។ ខ្ញុំតែងតែគេងស្ទើរយល់ សុបិនពីការខកចិត្តនានាក្នុងជីវិត ហើយថាវាហាក់បានដោះស្រាយរួច”។

ទន្ទឹមនឹងនេះមហាជន និងមិត្តរួចអាជីពមួយចំនួនក៏បានចូលរួមលើកទឹកចិត្តចំពោះ ម៉ា ច័ន្ទបញ្ញា ឱ្យបន្តដំណោះរទៅមុខ និងកុំគិតអំពីបញ្ហាច្រើន ត្រូវដោះស្រាយមួយជំហ៊ានៗ៕

អត្ថបទ៖ Kesor

មតិយោបល់