- 2022-09-29 06:33:58
- ព័ត៌មាន
ពិតទេ សេដ្ឋីវ័យក្មេងស្និទ្ធស្នាលជាមួយ Bella រៀបអាពាហ៍ពិពាហ៍រួចហើយ?
- 2022-09-29 06:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ សេដ្ឋីវ័យក្មេងស្និទ្ធស្នាលជាមួយ Bella រៀបអាពាហ៍ពិពាហ៍រួចហើយ?
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះផ្ទុះការភ្ញាក់ផ្អើលលើរូបថតស្និទ្ធស្នាលមួយសន្លឹករវាងតារាស្រីថៃ Bella Ranee ជាមួយកំលោះ មហាសេដ្ឋីវ័យក្មេងជនជាតិឡាវ និងមានការជជែកវែកញ៉ែកអំពីការសង្ស័យលើទំនាក់ទំនងអ្នកទាំងពីរ ស្រាប់មានអ្នកគាំទ្រម្នាក់ចេញមុខមកទម្លាយថាកំលោះសង្ហារូបនេះបានរៀបការរួចបាត់ទៅហើយ។
បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមជាមួយនឹងរូបភាពមួយសន្លឹងដែលកំលោះរូបនេះ ជាមួយនិងនារីរូប ស្រស់ម្នាក់គ្រងឈុតអាពាហ៍ពិពាហ៍យ៉ាងផ្អែមល្ហែម ស្រាប់តែសាមីខ្លួន គឺលោកសេដ្ឋីវ័យក្មេង Win Willam បានបកស្រាយថាវាមិនដូចដែលបានលេចឭ ផ្អែកលើរូបភាពមួយសន្លឹកនេះទេ ពោលគឺ Win Willam នៅកំលោះមួយរយភាពរយតែម្ដង។
ចំពោះរូបថតនោះគឺគ្រាន់តែថតសម្រាប់ការងារ MV ប៉ុណ្ណោះ មានរយៈពេលមួយឆ្នាំមកហើយលោក សង្កត់ធ្ងន់ថានារីដែលជាមួយលោកគឺប្រៀបដូចជាបងស្រី មិនមានអ្វីលើសពីនេះទេ៕