- 2022-09-30 02:34:43
- ព័ត៌មាន
អ្នកគាំទ្រថៃម្នាក់ ទម្លាក់លុយជិត១៣ម៉ឺនដុល្លារ ដើម្បីបានជួប Kim Soo Hyun និងថតរូបជាមួយ
- 2022-09-30 02:34:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រថៃម្នាក់ ទម្លាក់លុយជិត១៣ម៉ឺនដុល្លារ ដើម្បីបានជួប Kim Soo Hyun និងថតរូបជាមួយ
ចន្លោះមិនឃើញ
ថ្មីៗនេះព័ត៌មានល្បីមួយចេញផ្សាយថា មានអ្នកគាំទ្រជនជាតិថៃម្នាក់បានចំណាយលុយខ្ទង់ ១២៦ ០០០ដុល្លារ ដើម្បីចូលរួមកម្មវិធី Fan Meeting របស់ Kim Soo Hyun ក្នុងប្រទេសថៃ។
យោងតាមប្រភពពីហាង Lotus បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ថាតារាសម្ដែងកូរ៉េ Kim Soo Hyun នឹងរៀបចំកម្មវិធីជំនួបជាមួយនឹងអ្នកគាំទ្រ "Meet & Greet” នៅ Muongtong Thani Thunder Dome ក្នុងទីក្រុង បាងកកប្រទេសថៃ នៅថ្ងៃទី០២ ខែតុលា ខាងមុខ។
កម្មវិធីជំនួបជាមួយអ្នកគាំទ្រ នឹងត្រូវបើកជូនភ្ញៀវដែលបានទិញមាសលើកពី ៥ ០០០បាត (ខ្ទង់ ១៣២,៩០ដុល្លារ) នៅហាង Lotus។ ទិន្នន័យប្រមូលបាន បានទម្លាយថា ចំនួនអ្នកចូលរួមចំនួន ៣ ៨០០នាក់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះ។
ក្នុងចំណោមនោះ អ្នកទិញ ចំនួន ១០០នាក់ នឹងមានឱកាសបានអង្គុយនៅជួរមុខ ព្រមទាំងទទួលបានអត្ថប្រយោជន៍លើសគេលំដាប់ VIP ដូចជាបានថតរូចជាមួយនឹង Kim Soo Hyun ហើយទទួលបានហត្ថលេខារបស់លោក ជាពិសេសគឺទទួលបានរបស់មានតម្លៃ (កាដូអនុស្សាវរីយ៍) ពិកម្មវិធីទៀតផង។
បន្ទាប់ពីសរុបរួច ក្នុងចំណោមអ្នកគាំទ្រដែលនឹងត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Fan Meeting ឃើញញថាមានម្នាក់ ដែលបានចំណាយច្រើនលើសគេ គឺអស់ដល់ទៅ ៤,៧លានបាត (ខ្ទង់១២៥,៩០៥ដុល្លារ)។ អ្នកគាំទ្រដែលបានចំណាយប្រាក់ច្រើនជាងគេ លំដាប់ទីពីរគឺ ៤ លានបាត (ខ្ទង់ ១០៥,៦២៤ដុល្លារ)។
ក្រោយពីទទួលបានដំណឹងនេះហើយ អ្នកនិយមលេងអ៊ីនធឺណិតជនជាតិកូរ៉េមួយចំនួន បានបញ្ចេញមតិ ដោយលើកឡើងថា៖
- «វានឹងក្លាយជាជាកម្មវិធី Fan Meeting ដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ របស់តារាកូរ៉េ»
- «វាជាលុយរបស់ពួកគេ ដូច្នេះខ្ញុំមិនមានអ្វីត្រូវនិយាយទេ»
- «ចង់បានន័យថា យ៉ាងហោចណាស់គេទិញមាស ដែលអាចយកទៅវិនិយោគថ្ងៃមុខ ល្អជាងការទិញទំនិញដែលគ្មានប្រយោជន៍»
- «ក្រោយមកពួកគេអាចលក់មាសបាន ដូច្នេះខ្ញុំគិតថាវាមិនអីទេ»
-«ពួកគេទិញមាស ហើយក៏បានជួប Kim Soo Hyun»
-«និយាយតាមត្រង់ទៅ បើខ្ញុំមានលុយហើយ ខ្ញុំជាអ្នកគាំទ្ររបស់គាត់ ខ្ញុំនឹងទិញមាស។ ដោយសារមាសមានតម្លៃ»៕