
- 2022-10-03 04:18:20
- ព័ត៌មាន
ទើបចេញពីពេទ្យ ហូបអីមិនទាន់បានច្រើនផង ខាត់ ចំរើន សម្រេចចិត្ដចេញរោងនៅចុងសប្ដាហ៍នេះបាត់
- 2022-10-03 04:18:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបចេញពីពេទ្យ ហូបអីមិនទាន់បានច្រើនផង ខាត់ ចំរើន សម្រេចចិត្ដចេញរោងនៅចុងសប្ដាហ៍នេះបាត់
ចន្លោះមិនឃើញ
តារាសម្ដែង និងចម្រៀងផ្នែកប្រពៃណីលោក ខាត់ ចំរើន មានទឹកមុខស្រស់បស់ និងហូបចុកបានខ្លះវិញហើយ ក្រោយចេញពីមន្ទីរពេទ្យព្យាបាលជំងឺតម្រងនោម។ ប៉ុន្ដែអ្វីដែលគេកាន់តែចាប់អារម្មណ៍ និងរំភើបជំនួសលោកនោះ គឺដំណឹងថាលោកនឹងចាប់ផ្ដើមចេញច្រៀងតាមរោងការពីថ្ងៃទី៨ ខែនេះហើយ។
តាមរយៈវីដេអូខ្លីរបស់តារាពហុជំនាញ ខាត់ សុឃីម ដែលត្រូវជាបងស្រីបង្កើតលោក ខាត់ ចំរើន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ គេឃើញលោក មានអាការៈឃ្លាន តែហូបមិនទាន់បានច្រើនដូចកាលពីមុនធ្លាក់ខ្លួនឈឺ។ ជាក់ស្ដែងគុយទាវ១ចាន ដែលបងស្រីទិញផ្ញើនោះ អង្គុយហូបមួយៗ និងមិនអស់ច្រើនឡើយ។
អ្នកនាង ខាត់ សុឃីម ចំអន់ប្អូនថា ខាត់ ចំរើន កាលពីមិនទាន់ឈឺមិនសូវល្បី តែពេលធ្លាក់ខ្លួនឈឺស្រាប់តែល្បីតែម្ដង។ ដូច្នេះអ្នកនាងថា ខាត់ ចំរើន គួរឈឺឲ្យបានញឹក ប៉ុន្ដែត្រូវខាត់ ចំរើន ប្រកែកភ្លាមថា មិនចង់ឈឺទៀតឡើយ ហើយអ្វីដែលលោកត្រេកអរខ្លាំងនោះ គឺត្រៀមចេញច្រៀងនៅថ្ងៃទី៨ ខែតុលា ហើយក៏មានកម្មវិធីជាច្រើនទៀតរងចាំលោក ដូច្នេះលោកអាចមានទឹកមាត់លេបវិញហើយ។
លោក ខាត់ ចំរើន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះមន្ទាន់នៅមន្ទីរកាល់ម៉ែត នៅពេលដែលស្ថានភាពជំងឺក្រលៀន ឬតម្រងនោមរបស់លោកធ្វើទុក្ខខ្លាំងកាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២។ ពេលនោះ រូបលោកត្រូវការឈាមដើម្បីសង្គ្រោះជីវិតជាច្រើន ហើយក៏មានសប្បុរសជនផ្អើលនាំគ្នាជួយទាំងការបរិច្ចាគឈាម និងថវិការមួយចំនួន ដើម្បីសម្រួលដល់ការព្យាបាលរបស់លោកទៀតផង៕