• 2022-10-03 06:36:15
  • ព័ត៌មាន

YG Entertainment ដាក់ពាក្យប្ដឹង ចំពោះអ្នកធ្វើឱ្យបែកធ្លាយរូបថតផ្ទាល់ខ្លួនរបស់ Jennie

  • 2022-10-03 06:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមកហ៊ុនអ្នកគ្រប់គ្រងក្រុម K-pop ល្បីឈ្មោះ YG Entertainment បានត្រៀមរៀបចំនឹងចាត់វិធានការចំពោះអ្នកបង្កធ្វើឱ្យរូបថតផ្ទាល់ខ្លួនរបស់សមាជិកស្រីក្នុង BLACKPINK គឺ Jennie បែកធ្លាយ។ ពួកគេមិនបានធ្វើអត្ថាធិប្បាយថាតើរូបថតទាំងនោះត្រូវបានកែសម្រួលឬក៏យ៉ាងណានោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែក រំលែកក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរួមទាំង Xportnews ផលិតកម្ម YG Entertainment បានចែករំលែកថាពួកគេនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែល បានផ្សព្វផ្សាយរូបថតផ្ទាល់ខ្លួនរបស់ Jennie ទៅកាន់ប្រភពដើមនាំឱ្យបែកធ្លាយ។

សេចក្ដីប្រកាស YG Entertainment បានថ្លែង៖ “យើងបានស្នើសុំជាផ្លូវការឱ្យប៉ូលីសស៊ើបអង្កេតអ្នក ចែកចាយដើមនៃរូបថតផ្ទាល់ខ្លួនរបស់ BLACKPINK Jennie ។ យើងបានកំពុងតាមដានស្ថានការណ៍ និងបានដាក់ពាក្យបណ្តឹងរបស់យើងកាលពីខែកញ្ញា បន្ទាប់ពីបានប្រមូលព័ត៌មាន

YG បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបង្ហាញពីជំហររបស់យើងនាពេលកន្លងមក ដើម្បីកាត់បន្ថយការខូច ខាត។ ទោះជាយ៉ាងណាក៏ដោយ យើងមានអារម្មណ៍ថាមានទំនួលខុសត្រូវមួយ ដែលវាមិន អាចអត់ឱនដល់ការរីករាលដាលដ៏ធំនៃពាក្យចចាមអារ៉ាម ការរិះគន់ ការវាយប្រហារផ្ទាល់ខ្លួនការបៀត បៀនផ្លូវភេទ និងការរំលោភលើឯកជនភាពដែលកើតមានឡើងជាមួយនឹងរូបថតផ្ទាល់ខ្លួន។ ដូច្នេះយើងសូមបញ្ជាក់ថា យើងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកែសម្រួល

YG កំពុងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងចំពោះការបង្ហោះដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសិល្បកររបស់យើង។ យើងសូមជម្រាបជូនអ្នកថា ករណីនេះកំពុងត្រូវបានប្តឹងពីបទល្មើសនឹងច្បាប់បណ្តាញព័ត៌មាន និងការទំនាក់ទំនង ការរំលោភលើព័ត៌មានខុសច្បាប់ និងការចែកចាយ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វ ផ្សាយទំនាក់ទំនងអាសអាភាស

យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ដែលអាចធ្វើទៅបានដោយគ្មានការបន្ធូរបន្ថយណាមួយដើម្បីការពារការខូចខាតបន្ថែមទៀតនាពេលអនាគត។ រូបថតដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិតត្រូវបានចេញ ផ្សាយដោយខុសច្បាប់ ដោយមិនគិតពីចេតនានៅពីក្រោយពួកគេ និងដោយគ្មានការយល់ព្រមពីបុគ្គល ដែលពាក់ព័ន្ធនោះទេ។ ទង្វើនៃការចែករំលែករូបថតទាំងនេះអាចចាត់ទុកថាជាបទល្មើសបន្ទាប់បន្សំ និងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។ យើងសុំដោយស្មោះអស់ពីចិត្ត ជៀសវាងការចែករំលែកពួកវាដោយ មិនដឹងខ្លួន។ YG Entertainment នឹងបន្តខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ សិល្បកររបស់យើង”៕

ប្រភព៖ Koreaboo

មតិយោបល់