
- 2022-10-04 02:56:01
- ព័ត៌មាន
រឿងសង្គ្រាមទុកមួយឡែកសិន តែដល់ពេលប្រឡង MGI បវរកញ្ញាអ៊ុយក្រែន និង រុស្ស៊ី ត្រូវគេងរួមបន្ទប់ជាមួយគ្នា
- 2022-10-04 02:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសង្គ្រាមទុកមួយឡែកសិន តែដល់ពេលប្រឡង MGI បវរកញ្ញាអ៊ុយក្រែន និង រុស្ស៊ី ត្រូវគេងរួមបន្ទប់ជាមួយគ្នា
ចន្លោះមិនឃើញ
កម្មវិធី Miss Grand International ឆ្នាំ ២០២២ បានរៀបចំឲ្យបវរកញ្ញាមកពីប្រទេសរុស្ស៊ី និង អ៊ុយក្រែន ក្លាយជាមិត្តរួមបន្ទប់ជាមួយគ្នា ចំពេលសង្គ្រាមរវាងប្រទេសរបស់ពួកគេទាំង ២ នៅបន្ត មិនទាន់ចប់។
ជាក់ស្ដែងដៃគូរួមបន្ទប់ជាមួយគ្នារបស់បេក្ខបវរកញ្ញា Miss Grand International ឆ្នាំ ២០២២ ត្រូវបានប្រកាស ក្នុងវីដេអូ Live ផ្ទាល់ចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធី កាលពីយប់ថ្ងៃទី០៣ ខែតុលា ។ ផ្អែកតាមលទ្ធផល គឺ បវរកញ្ញាអ៊ុយក្រែន (Olga Vasyliv) និង បវរកញ្ញារុស្ស៊ី (Ekaterina Astachenkova) នឹងត្រូវចែកបន្ទប់គ្នាស្នាក់នៅ សម្រាប់ពេលវេលាដែលពួកគេត្រូវចំណាយ ក្នុងកម្មវិធីប្រកួត។
ផ្អែកតាមតារាងកម្មវិធី Miss Grand International 2022 បានឲ្យដឹងថា បេក្ខនារីមួយមួយចំនួនបានមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះឆ្នាំនេះហើយ។ ឯសកម្មភាពដែលទាក់ទងនឹងការប្រកួត គ្រោងនឹងអូសបន្លាយរហូតដល់ចុងខែតុលា។
គេហទំព័រនេះបាននិយាយថា «Miss Grand International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិដែលលើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់មនុស្សជាតិ ដើម្បីបង្កើតយុទ្ធនាការបញ្ឈប់សង្គ្រាម និងអំពើហិង្សា។ យើងបានព្យាយាមធ្វើជាសំឡេងនៃសន្តិភាពនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំយើងព្យាយាមផ្ញើសារ ដើម្បីផ្តល់ក្តីស្រឡាញ់ និងសន្តិភាពដល់ពិភពលោកតាមរយៈការបញ្ជូនសុន្ទរកថាពីបេក្ខនារីដ៏ស្រស់ស្អាតចំនួន ១០ ស្ថិតនៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រចាំឆ្នាំនីមួយៗ និងរៀងរាល់ឆ្នាំ នៅពេលមានឱកាស ម្ចាស់ជយលាភី Miss Grand International ត្រូវធ្វើដំណើរបន្តបេសកកម្មតស៊ូ និងបញ្ឈប់សង្គ្រាម ក៏ដូចជាអំពើហិង្សាគ្រប់រូបភាព ស្របតាមយុទ្ធនាការ "បញ្ឈប់សង្រ្គាម និងអំពើហិង្សា" របស់កម្មវិធី»៕