• 2022-10-06 02:26:05
  • ព័ត៌មាន

BLACKPINK ចូលរួមជាមួយ GD, CL និង Jimin នាមជា «បុគ្គលមានឥទ្ធិពលបំផុតក្នុងវិស័យ Fashion លំដាប់លោក»

  • 2022-10-06 02:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Business of Fashion បាន​ជ្រើសរើស​បុគ្គលដែលមាន​ឥទ្ធិពល​បំផុតក្នុងវិស័យ Fashion ប្រចាំពិភពលោក គិតចាប់ពីឆ្នាំ ២០១៣ ដោយបានប្រកាសថាក្រុមនារីលំដាប់ពិភពលោក BLACKPINK ត្រូវបាន​លើកជា «BoF 500 Class of 2022»

ផ្អែក​តាមសេចក្ដីរាយការណ៍នៅថ្ងៃទី០៤ ខែតុលា បណ្ដាញព័ត៌មាន apparelnews បានបង្ហាញពីការឈានជើងចូល «BoF 500 Class of 2022» របស់ BLACKPINK ដែលរៀបចំ​ដោយ Business of Fashion (BoF)

ជាបរិបទខ្លី បញ្ជីនេះ​ដែល​ បាន​ជ្រើសរើសតួលេខទាក់ទងនឹង​អ្នកដែល​មាន​ឥទ្ធិពលបំផុតមកពី៤៥ប្រទេស និង៧៥ សញ្ជាតិ ដែលរួមមាន អ្នករចនា អ្នកឌីហ្សាញ នាយកប្រតិបត្តិ តារាម៉ូដែល និងតារាតំណាងផលិតផលផ្សេងៗ ប្រព័ន្ធផ្សព្វផ្សាយ កាតាលីករ អ្នកលក់រាយ និងសហគ្រិន តាំងពីឆ្នាំ ២០១៣។

Business of Fashion បាន​ប្រកាសថា «សមាជិកទទាំង ៤ របស់ K-Pop គឺ BLACKPINK បាន​ក្លាយជា​អ្នក​ដែល​ទទួល​បានភាពពេញនិយមច្រើន​និងស្ថិតនៅជួរមុខ នៅ Fashion Week ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍ជា​ច្រើនជាមួយនឹង​ Brand ល្បីៗ»។

ទោះជាយ៉ាងណា បើគិតតែក្នុងវិស័យ K-Pop គឺ G-Dragon ក្លាយជាមនុស្សដំបូង​ដែល​បានបង្ហាញ​ភាពលេចធ្លោលើសគេខាងវិស័យ Fashion ក្នុងឆ្នាំ ២០១៥

បន្ទាប់ពី GD គឺ CL ដែលក្លាយជាតារា K-Pop ទី ២ និងជាតារាស្រីដំបូង​ដែល​បាន​ចូលក្នុង List នេះ​នៅឆ្នាំ ២០១៦ ហើយនាង​ត្រូវ​បាន​គេ​លើកថាជា «South Korean Force of Nature», «Pop Culture Phenomenon» និង «Queen of Hip-Hop»

អ្នកទី ៣ គឺ Jimin (BTS) ដែលក្លាយជាសមាជិកក្នុងបញ្ជីនេះនៅឆ្នាំ ២០១៩ ដោយបង្ហាញ​ពីភាពអស្ចារ្យជារឿយៗ ហើយលោក និងក្រុមទាំងមូល ក៏បាន​បង្កើតប្រវត្តិសាស្ត្រជា​ច្រើនរាប់មិនអស់លើឆាកអន្តរជាតិ ហើយក៏ជាក្រុមបុរសដំបូង​ដែលឡើងសម្ដែងជាមួយនឹង​ឆាកអស្ចារ្យ ស្លៀកឈុតពី Brand Dior កាលពីពេល​កន្លងទៅ៕

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី