• 2022-10-07 02:10:43
  • ព័ត៌មាន

«ហេតុអ្វី Mai Davika ស្គមម្ល៉េះ?» ទាំងនេះគឺ ហេតុផលសំខាន់ពីក្រោយ ចង់មិនចង់ក៏ត្រូវតែស្រក

  • 2022-10-07 02:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្កេតឃើញថា មួយរយៈចុងក្រោយឈ្មោះរបស់តារាសម្ដែង និងម៉ូដែលថៃ Mai Davika ត្រូវបាន​លើកយកមកជជែកពេញបណ្ដាញសង្គម ដោយសារវត្តមាននៅលើឆាកអន្តរជាតិ ពេល​ចូលរួមកម្មវិធីបង្ហាញ​ម៉ូដផ្សេងៗនៅទឹកដីអឺរ៉ុប។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍មិនដាច់ពីភ្នែកគឺ រាងកាយរបស់នាង ដែលស្លីម (ចង្កេះមួយក្ដាប់) នៅសល់ត្រឹម ២៤សង់ទីម៉ែត្រ។

ជាក់ស្ដែងសូម្បីសាមីខ្លួនក៏លាន់មាត់ពីបញ្ហា​នេះដែរ ដូច្នេះស្ថិតក្នុង Vlog ដែល​ចេញផ្សាយលើ Channel YouTube ផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា Davikah Channel តារាស្រីរូបនេះ​បាន​លើកឡើងពីហេតុផលពីក្រោយថា៖ «ទាំងអស់នេះសុទ្ធតែទាក់ទងនឹងការងាររបស់ខ្ញុំ...ខ្ញុំមាន Project (ការងារ) មួយដែល ខ្ញុំ​មិនទាន់អាច​ទម្លាយបានទេ! Project នេះ គឺ​ជា Project ដែលខ្ញុំ​មិនទាន់ប្រាប់អ្នកណាឡើយ! សូមរង់ចាំទស្សនាទាំងអស់គ្នារហូតដល់ដើមឆ្នាំក្រោយ»។

Mai នៅ​បាន​បន្ថែមថា ដោយសារតែ រូបរាងតួអង្គមួយក្នុង Project នេះ ពិតជា​សំខាន់ខ្លាំង ហើយក្រោយពិភាក្សាជាមួយនឹង​មនុស្សមួយចំនួន នាង​ក៏ចង់សម្រកទម្ងន់ខ្លះ ដើម្បីតែតម្រូវតួអង្គនោះ។

ដូច្នេះ​សរុបមក មូលហេតុដែលនាំឲ្យ Mai Davika ឈានដល់ការស្រកទម្ងន់ រាងកាយមកនៅស្លីមខ្លាំងជាងមុន នោះក៏ដោយសារដើម្បីតែការងារ ទាក់ទងនឹងការថតកុនថ្មី ហើយធ្វើយ៉ាងណាឲ្យស័ក្តិសមនឹងតួដែលត្រូវសម្ដែង។

ក្នុងវីដេអូដដែល Mai ក៏បាន​អាន Comment របស់ Fan ជា​ច្រើនជាមួយនឹងភាពសប្បាយរីករាយបែបចរិតរួសរាយរបស់នាង ដោយខ្លះបាន​សរសេរមកថា៖

- «មានអ្នកប្រាប់អត់ថា អ្នកពិតជាស្គមខ្លាំង ដូចក្មេងកខ្វះអាហារូបត្ថម្ភ»

- «អ្នកដូចក្មេងប្រុសសក់វែង! ទ្រូងបាត់ទៅណាអស់ហើយ!»

- «កាន់តែស្គម! ហើយអាយុមិនសមនឹងវ័យ»

- «ស្គមដូចឆ្អឹងមែន តែនៅតែស្អាត»

- «ស្គមដល់ថ្នាក់ហ្នឹង! ដើរតួ ខ្មោច សមណាស់ចា៎»

- «ស្បែកឆ្អឹងដូចមនុស្សចាស់ ម៉េចអត់ឆ្លុះកញ្ចក់មើលខ្លួនឯងខ្លះ? រូបមើលមិនយល់! ខ្ញុំពិតជាបារម្ភប្អូន Mai ណាស់! ខ្ញុំចូលចិត្តភាពស្អាតបាតរបស់ប្អូន តែទ្រាំនឹងរូបរាងនេះលែងបានហើយ»

ក្រោយអាន Comment ចប់ នាងនៅបាន​បញ្ជាក់បន្ថែមថា គ្រប់យ៉ាងដែលនាងធ្វើមក គឺសុទ្ធតែដើម្បីការងារទាំងអស់។ ឯការសម្រក គឺកើតចេញពីការតមបែបសុខភាព ពោលគឺនាងទទួល​អាហារដែលមាន​ជីវជាតិ និងផ្ដល់សុខភាពល្អដល់រាងកាយទាំងអស់៕

ទស្សនាវីដេអូពេញខាងក្រោម៖

អត្ថបទ៖ ធារី

មតិយោបល់