- 2022-10-10 05:06:29
- ព័ត៌មាន
សមត្ថភាពលាក់បាំងស្នេហាបែប Private ២-៣ ឆ្នាំរបស់ ហេង វិសាល និងស្រីនា ធ្វើឲ្យគ្រប់គ្នាភ្ញាក់ខ្លាំង
- 2022-10-10 05:06:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពលាក់បាំងស្នេហាបែប Private ២-៣ ឆ្នាំរបស់ ហេង វិសាល និងស្រីនា ធ្វើឲ្យគ្រប់គ្នាភ្ញាក់ខ្លាំង
ចន្លោះមិនឃើញ
មុនថ្ងៃជ័យនៃវេលាភ្ជាប់ពាក្យមកដល់ ហេង វិសាល និង ជា ស្រីនា ត្រូវបានមហាជន ក៏ដូចជាមិត្តភ័ក្តិជុំវិញខ្លួនចាប់គូ និងតែងគិតចង់ឲ្យពួកគេក្លាយជាគូស្នេហ៍នឹងគ្នា។ ដោយសារសាមីខ្លួនទាំង សងខាងមិនដែលទម្លាយ ឬបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេយ៉ាងណាក្រៅពីពាក្យថា «សិស្សច្បងសិស្បប្អូន» ទើបគ្រប់គ្នាមិនហ៊ានអះអាងថា ការពិតយ៉ាងណា។ សូម្បីមុនថ្ងៃពិសេស មួយថ្ងៃក៏ម្នាក់ៗមិនដឹងថា តើ អ្នកទាំង ២ ភ្ជាប់ពាក្យពិតមែន ឬថត MV ដែរ។
ទោះជាយ៉ាងណា ក្រោយកម្មវិធីបញ្ចប់ ស្រីនា បានបង្ហោះ Story ដោយថ្លែងពីចិត្តរំភើប និងការអរគុណចំពោះការសាទរពេលវេលាពិសេសមួយនេះរបស់នាងនិងគូដណ្ដឹង ហេង វិសាល។ យ៉ាងណា នាងក៏បានបង្ហើបថា ពួកនាងលាក់ទំនាក់ទំនងនេះជាង ២-៣ឆ្នាំហើយ ដូច្នេះបើរៀបរាប់ក្នុងពេលមួយថ្ងៃគឺមិនអស់នោះទេ។
បន្ថែមពីលើនេះទៀត ងាកទៅមើលគណនី Instagram របស់ ស្រីនាថ ដែលជាប្អូនស្រីរបស់ ស្រីនា ក៏បាននិយាយដែរថា កន្លងមកប៉ុន្មានឆ្នាំនេះ នៅពេលដែលត្រូវទៅណាជុំគ្រូសារ និងមាន ហេង វិសាល រួមដំណើរជាមួយ ពួកនាងប្រយ័ត្នខ្លាំងណាស់ ខ្លាចឮសំឡេង ឬជាប់លោក ដោយចៃដន្យ នាំឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។
ដូច្នេះសរុបមក ទម្រាំឈានដល់ពិធីភ្ជាប់ពាក្យ អ្នកទាំង ២ ត្រូវបិទបាំងច្រើន ព្រោះពិបាកក្នុងការបរិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន។ ជាការសម្រេចចិត្ត Influencer ទាំង ២ ក៏គិតថារក្សារឿងសម្ងាត់នេះ ទុករហូតដល់ថ្ងៃពិសេសតែម្ដងទើបទម្លាយជាផ្លូវការ។
យ៉ាងណាក្ដី ចាប់ពីថ្ងៃទី០៩ ខែតុលាទៅ ហេង សុខវិសាល និង ជា ស្រីនា គឺជាគូដណ្ដឹងនឹងគ្នាដោយពេញមុខពេញមាត់ នៅចំពោះមុខចាស់ទុំមេបាទាំងសងខាង ព្រមទាំងមានសិទ្ធិពេញទំហឹងក្នុងការបណ្ដើរគ្នាទៅណាមកណា ដោយមិនបាច់មានភាពខ្មាសអៀនតទៀតឡើយ៕