• 2022-10-10 08:13:11
  • ព័ត៌មាន

​ផ្ទះ ហង្ស ឈា បញ្ចប់​ការ​សាងសង់​ទាំងស្រុង ខណៈ​ល្បី​មាន​បន្ទប់​ពិសេស​១​ក្រោមដី​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ​

  • 2022-10-10 08:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​ធំ​មួយ​នៅ​លើ​ភ្នំ​ស្ថិត​ក្នុង​ទីក្រុង Lynn ជា​ប្រភេទ​ផ្ទះ​លំដាប់​អភិជន​អាមេរិក ត្រូវ​បាន​អតីត​តារាចម្រៀង និង​តារាសម្ដែង​ លោក ហង្ស ឈា បាន​កុម្ម៉ង់​ការ​សាងសង់​តាម​គំនិត​ផ្ទាល់ខ្លួន ឥឡូវ​នេះ មាន​ដំណឹង​ថា បាន​រួចរាល់​ទាំង​ស្រុង និង​ល្បី​ថាមាន​បន្ទប់​ពិសេស​នៅ​ក្រោម​ដីថែម​ទៀត។

ផ្ទះ​នៅ​លើ​ភ្នំ​នេះ គឺ​ជា​ផ្ទះ​ទី២ បន្ទាប់​ពី​លោក​បាន​សម្រេច​ចិត្ត​ផ្លាស់​ទី​លំនៅ​ពី​ជើង​ភ្នំ មក​រស់​នៅ​លើ​ភ្នំ​វិញ ជា​ទី​ដែល​ប្រជុំ​ដោយ​សំណង់​ផ្ទះ​ធំ​ត្រឹម​តែ ១១ គម្រោង​ប៉ុណ្ណោះ។ លោក​បាន នាំ​គ្រួសារ​មក​រស់​នៅ តាំង​តែ​ពី​ដើម​ឆ្នាំ ពោល​គឺ​តាំង​ពី​ផ្ទះមិន​ទាន់សាងសង់​​រួចរាល់​១០០%​ម្ល៉េះ។ ជា​រឿយ​ៗ គេ​លោក​បង្ហាញ​​រូបភាព​ពី​ទិដ្ឋភាព​ខាង​ក្នុង​ផ្ទះ ដែល​មាន​ការ​រចនា ក៏​ដូច​ជា​តាំង​លម្អ​ទៅ​ដោយ​គ្រឿង​សង្ហារឹម​ប្រណិត​ៗ​ជា​ច្រើន។

ផ្ទុយ​ទៅ​វិញ លោក​កម្រ​នឹង​បង្ហាញ​ទិដ្ឋភាព​ខាង​ក្រៅ​ផ្ទះ​របស់​លោក​ណាស់។ ប៉ុន្តែ​ថ្មី​ៗ គេ​ឃើញ​លោក​បង្ហាញ​រូបភាព​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​សង្គម។ ​តាម​​ម្ចាស់​គេហដ្ឋាន បាន​ឲ្យ​ដឹង​ថា កន្លង​មក​ផ្ទះ​នៅ​លើ​ភ្នំ​របស់​លោក​នេះ សាង​សង់​មិន​ទាន់​ហើយ ពោល​គឺ​នៅ​សល់​ការ​លាប​ថ្នាំ រៀប​សួន​ច្បារ ជា​ដើម ដែល​មានភាព​មិន​រៀបរយ​ច្រើន តែ​ពេល​នេះ អ្វី​ៗ​គឺ​បាន​ស្រេច​បាច់​អស់​ហើយ។

ដូច្នេះ​ហើយ គេ​ឃើញ​លោក​ផ្ដើម​បង្ហាញ​ពី​រូបរាង​គេដ្ឋាន​ធំ​របស់​លោក​បន្ត​បន្ទាប់។ តាមរយៈ​រូបភាព​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា ផ្ទះ​របស់​លោក​មាន​ទីធ្លា​ទូលាយ មាន​សួន​ច្បារ ​មាន​ខ្យល់​អាកាស​បរិសុទ្ធ។ មិន​ត្រឹម​ប៉ុណ្ណឹង តាម​រយៈ វីដេអូ​ខ្លី ​មួយ គេ​ឃើញ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​លោក មាន​វត្តមាន​សត្វ​ព្រៃ​ជា​ច្រើន បាន​ចូល​មក​រក​អាស្រ័យ​ផល​ក្នុង​បរិវេណ​ផ្ទះ ដែល​មើល​ទៅ​គួរ​ជា​ទី​មនោរម្យ​ទាំង​មនុស្ស និង​សត្វ។

ចាប់​តាំង​ពី​បញ្ចប់​ការ​សាង​សង់ គេ​ឃើញ​លោក ហង្ស ឈា បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​មក​លេង​ជា​ច្រើន។ កាល​ពី​ខែ​មិថុនា ព្រះតេជគុណ គូ សុភាព អ្នកនាង ខាត់ សុឃីម បាន​ទៅ​លេង​ផ្ទះ ថៅកែ​តែគុជ Boba Tea ដែរ។ មិន​ត្រឹម​ប៉ុណ្ណឹង សាច់ញាតិ មិត្តភ័ក្តិ សិល្បករ​នៅ​អាមេរិក​ស្រាប់​ជា​ច្រើននាក់​ទៀត ក៏​បាន​ទៅ​ដូច​គ្នា។

តាម​ម្នាក់​ក្នុង​ចំណោម​នោះ បាន​បង្ហើប​ថា ផ្ទះ​លោក ហង្ស ឈា មាន​បន្ទប់​ពិសេស​១ នោះ​គឺ​សំដៅ​លើ​បន្ទប់​កម្សាន្ត​ផ្ទាល់ខ្លួន​(Entertainment Room) របស់ ហង្ស ឈា ថា​កសាង​ឡើង​ស្ទើរ​នឹង​បាររាត្រី​មួយ ដែល​បំពាក់​ទៅ​ដោយ​សម្ភារៈ ឧបករណ៍​បំពង​សំឡេង​ទំនើប​ៗ។ ប្រភព​បង្ហើប​ថា បន្ទប់​នោះមាន​ខ្ទង់​ចំណាយ​​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ជុំវិញ​ករណី​នេះ សាមី​ខ្លួន​ម្ចាស់​ផ្ទះ បាន​ទទួល​ស្គាល់​ថា លោកពិត​ជា​បាន​សាងសង់​បន្ទប់​​ក្រោម​ដី​១​ដែល​បាន​ចំណាយប្រហាក់ប្រហែល​នឹង​ការ​លើក​ឡើង​នោះ​មែន។ លោក​ថា នោះ​ជា​បន្ទប់​ពិសេស​សម្រាប់​ខ្លួន​លោក​ផ្ទាល់ សម្រាប់​លំហែរ​ក្រោយ​បញ្ចប់​ការងារ​ទាំង​ឡាយ ហើយ​ក៏​ដើម្បី​ទទួល​បង​ប្អូន​ញាតិ​មិត្ត​មក​លេង​ផ្ទះ​ផង​ដែរ។

លោក ហង្ស ឈា បាន​លេចឡើង​ភាព​ហ៊ឺហារ​ខ្លាំង ​ក្រោយ​គ្រោះ​កូវីដ១៩​មក ពិសេស​ចាប់​តាំង​ពី​វត្តមាន​របស់ ហង្ស ពេជ្រនិលលី កូន​ស្រី​ពៅ​មក ដែល​គេ​មើល​ឃើញ​ថា អ្វី​ៗ​ស្រស់​បំព្រង​ដូច​ផ្កា ពោល​គឺ​កូន​ស្រី ពៅ ប្រៀប​ដូច​ជា​ទ្រព្យលាភ ទ្រព្យ​សំណាង​របស់​គ្រួសារ​លោក។ ជាក់​ស្ដែង គេ​ឃើញ​លោក​ផ្លាស់​ប្ដូរ​ផ្ទះ​ថ្មី ដែល​ល្បី​ថា​មាន​តម្លៃ​ដល់​ទៅ​ជាង ១លាន​ដុល្លារ(ចំណុច​នេះ ហង្ស ឈា បដិសេធ​និយាយ​លម្អិត)។ មិន​ត្រឹម​ប៉ុណ្ណឹង លោក​ទិញ​រថយន្ត​ប្រណិត ម៉េកសឺដេស ម្ដង​ដល់​ទៅ ២គ្រឿង ហើយ​ឥឡូវ លេច​ដំណឹង លោក​រៀប​ចំ​បន្ទប់ពិសេស​​ចំណាយ​ដល់​ទៅ​ជាង ១០ម៉ឺន​ដុល្លារ​ថែម​ទៀត។

សាក​សួរ​ពី​ករណី​នេះ សាមី​ខ្លួន បាន​ទទួល​ស្គាល់​ថា ការ​មក​ដល់​របស់ និលលី ហាក់​ជួយ​ចម្រុង​ចម្រើន​គ្រួសារ​មែន។ “និយាយ​វា​ដូចអីចឹង​មែន ដូច​គេថា កូន​ខ្លះ​កើត​មក​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ចម្រុង​ចម្រើន ហើយ​តាំង​ពី​មាន និលលី ធ្វើ​អី​ចេះ​ទៅ​ត្រូវ ចេះ​តែ​ទៅ​មុខ...អីចឹង​មិន​ដឹង​ម៉េច​ដែរ គាប់​ជួន​ឬ​ម៉េច ឬ​ក៏​​ផ្សំ​នឹង​មាន​គេ​ផង ផ្សំ​នឹង​យើង​ប្រឹង​ផង ទើប​ចេះ​តែ​រីកចម្រើន​ចឹង​ទៅ​ក៏​មិន​ដឹង!”។

បច្ចុប្បន្ន​នៅ​លើ​ទីកដី​សហរដ្ឋ​អាមេរិក ហង្ស ឈា ត្រូវ​បាន​គេ​ដឹង​ថា បាន និង​កំពុង​គ្រប់​គ្រង​អាជីវកម្ម​ដល់​ទៅ​២ ទី១ ជំនួញ​ហាង​លក់​ភេសជ្ជៈ​យីហោ Boba Tea ដែល​បាន​លក់ Franchise លើ​ដី​អាមេរិក​បាន​ជា​ច្រើន​រដ្ឋ​រួច​មក​ហើយ និង​ទី​២ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បម្រើ​សេវាកម្ម​ពលកម្ម​សម្រាប់​តម្រូវ​កិច្ចការ​ងារ​ផ្សេង​ៗ ដែល​លោក​មាន​និយោជិត​ប្រមាណ​ជាង ៥០នាក់​ទាំង​ខ្មែរ និង​អាមេរិកាំង៕

អត្ថបទ៖ ទារិកា

មតិយោបល់