- 2022-10-11 03:21:37
- ព័ត៌មាន
សម្ដែងជាតួឯកមិនអស់ចិត្ត ឥឡូវ Bella Ranee មកបង្ហើរសំនៀងក្នុងរឿង «បុព្វេសន្និវាស» វិញម្ដង
- 2022-10-11 03:21:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដែងជាតួឯកមិនអស់ចិត្ត ឥឡូវ Bella Ranee មកបង្ហើរសំនៀងក្នុងរឿង «បុព្វេសន្និវាស» វិញម្ដង
ចន្លោះមិនឃើញ
ដ្បិតមានសមត្ថភាពពិសេសក្នុងការសម្ដែងរឿង ប៉ុន្តែ Bella Ranee ក៏មាននិស្ស័យនឹងការច្រៀងដែរ ដោយកន្លងមកនាងតែងឆ្លៀតបញ្ចេញទេពកោសល្យរបស់ខ្លួនជារឿយៗ។ ដូចកាលពីរឿងភាគបុព្វេសន្និវាស ដែលបញ្ចាំងកាលពីឆ្នាំ ២០១៨ ក៏នាងធ្លាប់ច្រៀង Cover បទចម្រៀងក្នុងរឿងម្ដងរួចហើយ តែពេល «បុព្វេសន្និវាស» បំប្លែងទៅជារឿងកុនខ្នាតធំ Bella ក៏បង្ហាញសមត្ថភាពច្រៀងសាជាថ្មីដែរ។
បទចម្រៀងប្រចាំរឿងនេះ មានចំណងជើងថា «Tha Ther Rak Krai Khun Neung» ឬ «បើយើងស្រឡាញ់មនុស្សម្នាក់» ច្រៀងដោយតារាចម្រៀង Ink Warunthorn ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ និងត្រូវបានបញ្ចូលជាបទតែមួយគត់សម្រាប់រឿងដែលមាន Pope Thanawat និង Bella Ranee ជាតួឯកប្រុសស្រី។
យ៉ាងណាក្ដីឈានដល់ថ្ងៃ០២ ខែតុលា ឆ្នាំដដែល Bella ក៏បានបង្ហាញវីដេអូច្រៀង Cover លើ Channel YouTube Ploy and Bell។ គិតមកត្រឹមថ្ងៃទី១១ ខែតុលា មានអ្នកចូលទស្សនា ២៥០,៣៧៧ដង៕
ទស្សនាវីដេអូខាងក្រោម៖