• 2022-10-11 04:52:08
  • ព័ត៌មាន

មួយក្ដារនេះ Donnie Yen ផុងខ្លួនជាមួយភាពយន្ដថ្មី ខាតបាស់ជើងរាប់សិបលានដុល្លារ

  • 2022-10-11 04:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដថ្មី “Rescue” របស់កំពូលតារាសម្ដែងហុងកុង Donnie Yen ក្នុងនាមជាចាងហ្វាង ផលិតកម្ម និងជាតួអង្គសំខាន់ ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បន្ទាប់ពីខ្សែភាពយន្ដនេះបានចេញផ្សាយជាផ្លូវការ ដោយប្រាក់ចំណូលដែលមិនបានរំពឹងទុក បានធ្វើឱ្យក្រុមអ្នកផលិតជួបការការលំបាក។

ថ្មីៗនេះមានការរាយការណ៍ថាប្រាក់ចំណូលរបស់ខ្សែភាពយន្ត " Rescue" បន្ទាប់ពីការចេញផ្សាយ រយៈពេល ៧ថ្ងៃ បច្ចុប្បន្នគឺទទួលបានត្រឹមតែ ១៥ លានយន់ (២លានដុល្លារ)។ យោងតាមការសង្កេត របស់ Maoyan ជាមួយនឹងអត្រាអ្នកទស្សនាទាបនាពេលបច្ចុប្បន្ន ការងារនេះអាចឈានដល់ប្រាក់ ចំណូលសរុបរបស់ Box Office ប្រហែល ១៩ លានយន់ ( ២.៦ លានដុល្លារ )។ ចំណែកតម្លៃផលិតរហូតដល់ទៅ ២០០ លានយន់ ( ២៧,៩ លានដុល្លារ )

ដូច្នេះបើធៀបតម្លៃផលិត និងចំណូលគឺមានការប្រឈមក្ស័យធន សូម្បីតែប្រាក់ខែមិនគ្រប់គ្រាន់ សម្រាប់តារាសម្ដែង ក្រុមការងារ ហើយ ផលិតករប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ គេហទំព័រព័ត៌មានបាននិយាយថារឿងនេះ មានការប៉ាន់ប្រមាណការខូចខាតជាង ២៥ លានដុល្លារ ។

មូលហេតុដែលការងាររបស់ Donnie Yen បរាជ័យក្នុងការលក់គឺដោយសារតែវាមិនស្ថិតនៅក្នុងក្រុមនៃ ខ្សែភាពយន្តដែលត្រូវបានផ្តល់អាទិភាពទាក់ទងនឹងការបញ្ចាំង និងអេក្រង់។ ក្រៅពីនេះ គុណភាពនៃភាពយន្តក៏មិនល្អដែរ ដែលនាំឲ្យមានការនិយាយមិនល្អ ជាលទ្ធផលការងារនេះមិនសូវមានលទ្ធភាពបង្កើតការលក់ដាច់ទេ

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់