• 2022-10-13 04:09:32
  • ព័ត៌មាន

ពែកមី គ្រឿន ក្រូច ក្រាន់ ប្ដូររសជាតិពីកំប្លែងមកប្រយុទ្ធទះបាល់ ក្នុងថ្ងៃបើកការប្រកួត​​បាល់ទះ Slamball ​ដំបូង​បំផុតនៅ​កម្ពុជា

  • 2022-10-13 04:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ Sabay និងស្រាបៀរ Anchor បាន​រៀបចំពិធីបើកដំណើរការប្រកួតបាល់ទះ Slamball (៤ទល់នឹង៤) ជា​ផ្លូវការ ហើយកម្មវិធីនឹង​ចាប់ផ្ដើមនៅថ្ងៃទី ០៥ ខែវិច្ឆិកាខាងមុខ។

ក្នុង​ថ្ងៃដ៏ពិសេស​នេះ​ដែរ ក៏ឃើញថា​មាន​ការ​ចូលរួម​ពីសំណាក់តារា​កំប្លែងល្បីឈ្មោះ​ប្រចាំប្រទេសកម្ពុជា រួមមាន នាយពាក់មី នាយគ្រឿន នាយក្រូច និង នាយក្រាន់ ដោយពួកគេចែកគ្នា​ជា​ក្រុមសហការជាមួយនឹងកីឡាករអាជីព ហើយប្រកួតគ្នាលក្ខណៈមិត្តភាព។

ពេលវេលាដ៏មានន័យពិតជា​កើតឡើងក្នុងពេល​តែមួយ ព្រោះ​ក្រៅពីបាន​សុខភាពល្អ តាមរយៈការបញ្ចេញ​ញើស អ្នកចូលរួមប្រកួតក៏សប្បាយរីករាយនឹងការប្រកួតពេល​នេះដែរ។ ដ្បិតអ្នកទាំង ជាតារាកំប្លែង ប៉ុន្តែក៏សុទ្ធតែមានសមត្ថភាពខាងផ្នែកកីឡាដែរ។

ដោយឡែក​ សម្រាប់ Slamball (៤ទល់នឹង៤វិញ) ដោយឃើញថាប្រភេទកីឡាបាល់ទះនេះមាន​ប្រជាប្រិយភាព ឬនិយមលេងពីសំណាក់ប្រជាជន ពិសេសអ្នកនៅតាមភូមិស្រុក ទើបក្រុមហ៊ុន Sabay និងស្រាបៀរ Anchor បង្កើតព្រឹត្តិការណ៍នៃការប្រកួតឡើង ក្នុងបំណងលើកស្ទួយវិស័យបាល់ទះ ក៏ដូចជាលើកទឹកចិត្តកីឡាករទាំងអស់ឲ្យក្លាហានបញ្ចេញសមត្ថភាពដែលខ្លួនមាន។

ជាមួយគ្នានោះ ការប្រកួត Slamball នឹងត្រូវរៀបចំនៅតាមបណ្ដាខេត្តក្រុង ចំនូន ៨ ដង ដោយក្នុងមួយខេត្ត ក្រុមការងារនឹង​រៀបចំតារាងបាល់ទះស្ដង់ដារមួយ។ មិនត្រឹមតែសម្រាប់ការប្រកួតផ្លូវការសម្រាប់កីឡាករប្រកួត ប៉ុន្តែទីនេះ​ក៏នឹងក្លាយជា​ទីដែល​កីឡាករផ្សេងទៀត ពោលគឺអ្នកដែល​មាន​បំណងដុសខាត់សមត្ថភាព​ខ្លួនសម្រាប់ផ្នែកកីឡាបាល់ទះនាពេលអនាគត៕

រូបភាព៖ ហ្សាឌីណា និង លី ហៀង

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី