• 2022-10-14 05:55:00
  • ព័ត៌មាន

ចូលប្រកួតបាល់ទះទាំងមូល គ្រប់គ្នាពាក់សុទ្ធតែស្បែកជើងកីឡា ហេតុអ្វី នាយក្រូច ស៊កផ្ទាត់មកខុសគេតែឯង?

  • 2022-10-14 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ មហាជនកំពុងតែងឿងឆ្ងល់ ខណៈអ្នកខ្លះផ្ទុះសំណើចចំពោះ តារាកំប្លែងល្បីឈ្មោះ នាយក្រូច ពាក់ស្បែកជើងផ្ទាត់ ចូលរួមក្នុងកម្មវិធីប្រកួតបាល់ទះ **Slamball (៤ទល់ នឹង៤) ដែលក្រុមហ៊ុន Sabay និង Anchor បានបើកដំណើរកម្មវិធីប្រកួតជាផ្លូវការ កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ

ស្របពេលដែលវីដេអូឃ្លីបខ្លីរបស់ នាយគ្រឿន និយាយលេងចំអកឱ្យ នាយក្រូច ពាក់ស្បែកជើងផ្ទាត់ ចូលរួមប្រកួតបាត់ទះទាំងមូល អ្នកគាំទ្រក៏ឆ្ងល់ច្រើនដែរ ព្រោះវាមិនត្រឹមត្រូវនៃស្តង់ដាអ្នកចូលរួមប្រកួត។ មិនឱ្យអ្នកគាំទ្រមានមន្ទិលក្នុងចិត្តយូរ ស្រាប់តែវីដេអូ ឃ្លីបថ្មីមួយ ដែលថតដោយក្រុមការងារ Sabay ដោយមានការបញ្ជាក់ថាការដែលធ្វើខ្លួនខុសគេតែឯងរបស់នាយ ក្រូច មិនមានចេតនា ធ្វើឡើងទាញចំណាប់អារម្មណ៍ ឬកំប្លែងលេងអ្វីនោះទេ គឺមកពីតារាកំប្លែងរូបនេះមានបញ្ហា មេជើងឈឺក្រចកកប់ក្នុងសាច់ ដែលភាគច្រើនតែហៅថា (ត្រចៀកក្រាញ់)

មូលហេតុទាំងនេះ ទើបជម្រុញឱ្យនាយក្រូចពាក់ស្បែកផ្ទាត់ខុសគេតែឯងយ៉ាងដូច្នោះ ក្នុងកម្មវិធីប្រកួតបាល់ទះ Slamball បែបមិត្តភាព រវាងក្រុមលោកជាមួយ នាយគ្រឿន នាយក្រាន់ តទល់ជាមួយ ម្ខាងទៀតដែមមាន នាយពែកមី រួមជាមួយសមាជិក៣នាក់ទៀត

បញ្ជាក់ផងដែរថា Slamball (៤ទល់ នឹង៤) គឺជាកម្មវិធីប្រកួតបាល់ទះ ដំបូងបំផុតក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន Sabay និង Anchor បានបង្កើតឡើងក្នុងគោលបំណងលើស្ទួយកីឡាបាល់ទះកម្ពុជា ក៏ដូចជាកីឡាករ ដោយបានសម្លឹងឃើញថាកីឡាមួយនេះកំពុងពេញនិយមខ្លាំងទាំងប្រជាជន រស់នៅក្នុងក្រុង និងប្រជាជនរស់នៅតាមជន អាចនិយាយបានឈានមុខតែម្ដងនៅតាមភូមិស្រុក ព្រោះ កីឡាបាល់ទះមិនត្រឹមតែជួយឱ្យសុខភាពល្អ បង្កើតមិត្តភាព វាក៏ធ្វើឱ្យអ្នកលេងមានភាពរីករាយ បន្ទាប់ពី សម្រាកពីការងារប្រចាំថ្ងៃ៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី