- 2022-10-13 09:37:32
- ព័ត៌មាន
ចិត្តបុណ្យទាំងគូ! វិសាល និង ស្រីនា យកលុយបានពី Facebook ជូនមន្ទីរពេទ្យកុមារ ២កន្លែង
- 2022-10-13 09:37:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិត្តបុណ្យទាំងគូ! វិសាល និង ស្រីនា យកលុយបានពី Facebook ជូនមន្ទីរពេទ្យកុមារ ២កន្លែង
ចន្លោះមិនឃើញ
នៅថ្ងៃទី ១៣ ខែតុលានេះ ហេង វិសាល បានបង្ហាញតួលេខអ្នកចូលទស្សនា ក៏ដូចជាទឹកប្រាក់ដែលបានពីអ្នកចូលមើល Post លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
តាមអ្វីដែល លោកបានបញ្ជាក់ គឺទឹកប្រាក់ដែលកើនឡើងក្នុងរយៈ ពេល ១សប្ដាហ៍នេះមានដល់ទៅ ៣,២០០ដុល្លារ ហើយជាការបង្គ្រប់ចំនួន វិសាល និងគូដណ្ដឹង ស្រីនា ក៏បានបន្ថែម ៨០០ដុល្លារ ឲ្យគ្រប់ ៤,០០០ដុល្លារ។ ទឹកប្រាក់ទាំងនេះ ត្រូវបានបែងចែកជា ២ ដោយចំនួន ២,០០០ដុល្លារ អ្នកទាំង ២ ជូនទៅដល់ មូលនិធិគន្ធបុប្ផាកម្ពុជា និង ២,០០០ដុល្លារ ទៀត ប្រគល់ទៅឲ្យ មន្ទីរពេទ្យកុមារអង្គរ។
ថ្លែងពីលើទំព័រហ្វេសប៊ុកផ្លូវការ លោក ហេង វិសាល សរសេរចែករំលែកភាពរីករាយថា៖ «ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិ៍អញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ និងសុភមង្គលណាស់ តែពួកខ្ញុំមិនគួរទទួលបានវាតែម្នាក់ឯងនោះទេ អ៊ីចឹងខ្ញុំក៏សម្រេចចិត្តថា ចង់ចែករំលែកក្តីស្រឡាញ់ដែលទទួលបានពីអ្នកទាំងអស់គ្នាជាមួយនឹងក្មេងៗរបស់យើងដែរ។ នេះគឺជាលុយ ៣២០០ដុល្លារ ដែលខ្ញុំរកបានពី FB ក្នុងរយៈពេល ៧ថ្ងៃនេះ លុយនេះគឺបានមកពីការទស្សានារបស់អ្នកទាំងអស់គ្នាវាប្រៀបដូចជាក្តីស្រឡាញ់ និងភាពកក់ក្តៅរបស់អ្នករាល់គ្នា អ៊ីចឹង ហើយថ្ងៃនេះខ្ញុំបានប្រគល់ក្តីស្រឡាញ់ និងភាពកក់ក្តៅមួយនេះជូនទៅឲ្យក្មេងៗដែលត្រូវការ។ ខ្ញុំជឿថាពួកគាត់និងសប្បាយចិត្តណា អរគុណច្រើន»។
ជាក់ស្ដែងនេះ មិនមែនជាលើកទី ១ ទេ អ្នកទាំង ២ ចូលរួមសកម្មភាពមនុស្សធម៌ ប៉ុន្តែវាជាលើកដំបូង ដែលគូស្នេហ៍ Influencer ទាំង ២ ធ្វើបុណ្យរួមគ្នា ក្រោយភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនឹងគ្នាជាផ្លូវការស្របទៅតាមប្រពៃណីដ៏ផូរផង់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២៕