- 2022-10-15 00:32:58
- ព័ត៌មាន
មូលនិធិ ឡេង ណាវ៉ាត្រា ចូលរួមឧបត្ថម្ភគ្រួសារសព និងជនរងគ្រោះករណីលិចទូកនៅខេត្តកណ្តាល
- 2022-10-15 00:32:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលនិធិ ឡេង ណាវ៉ាត្រា ចូលរួមឧបត្ថម្ភគ្រួសារសព និងជនរងគ្រោះករណីលិចទូកនៅខេត្តកណ្តាល
ចន្លោះមិនឃើញ
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន “ណាវ៉ាត់ត្រា ខ្នាតយក្ស” និងភរិយា បាននាំយកថវិការដែលជាមូលនិធិ ឡេង ណាវ៉ាត្រា ទៅចូលរួមបុណ្យសពក្នុង១ គ្រួសារ ១លានរៀល ដល់គ្រប់គ្រួសារក្មេងដែលស្លាប់ដោយសារលិចទូកនៅខេត្ដកណ្ដាលទាំង១១នាក់ ក្នុងរណីនោះមានក្មេងម្នាក់មិនទាន់រកឃើញនៅឡើយ។ ចំណែកគ្រួសារដែលក្មេងនៅរស់រានមានជីវិត គឺលោកឧកញ៉ា ឧបត្ថម្ភចំនួ៥០ម៉ឺនរៀល។
យោងតាមរបាយការណ៍អាជ្ញាធរមានសមត្ថកិច្ច ក្នុងរណីលិចទូកចម្លងសិស្ស មានជនរងគ្រោះរួចផុតជីវិតចំនួន ៤នាក់ និងស្លាប់១១នាក់ ហើយម្នាក់កំពុងស្វែងរកនៅឡើយ។ អ្នកដែលនៅរស់ គឺមានទី១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង ២ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង ៣ ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស និងទី៤ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។
រីឯអ្នកស្លាប់ និងកំពុងបាត់ខ្លួនម្នាក់ គឺមានទី១ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ២ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (កំពុងបាត់ខ្លួន)៕