- 2022-10-20 07:07:01
- ព័ត៌មាន
ឆ្នាំ ២០២២ នេះ មហោស្រពភាពយន្តខ្លីចតុមុខ ផ្ដុំទៅដោយស្នាដៃរឿងជាច្រើន តើរឿងណាខ្លះ ដែលជាប់ជម្រើសប្រចាំឆ្នាំ?
- 2022-10-20 07:07:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ ២០២២ នេះ មហោស្រពភាពយន្តខ្លីចតុមុខ ផ្ដុំទៅដោយស្នាដៃរឿងជាច្រើន តើរឿងណាខ្លះ ដែលជាប់ជម្រើសប្រចាំឆ្នាំ?
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានបិទប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពីចុងខែកក្កដាកន្លង ទៅ។ CSFF ឆ្នាំទី ១១ នេះនឹងចាក់បង្ហាញរឿងខ្លីថ្មីៗដែលផលិតហើយតាំងពីដើមឆ្នាំ ២០២១ ហើយដោយសារតែ វិបត្តិកូវីដ ហាក់បានស្រាកស្រាន្ត កម្មវិធីឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយផ្ទាល់វិញនៅរោងភាពយន្តដែលនឹងប្រកាសជូនឆាប់ៗខាងមុខ។
បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជ្រើសរើស យ៉ាងស្វិតស្វាញ CSFF បានជ្រើសរើសរឿងសម្រាប់ប្រកួត ដូចខាងក្រោមចេញពី ចំនួនសរុប ១៨៧ រឿង៖
១. ភាពយន្តខ្លីកម្ពុជា សម្រាប់ប្រកួត (Cambodian Competition)
ភាពយន្តខ្មែរទាំងអស់ដែលដាក់ប្រកួត មានចំនួន ៥៩រឿង ក្នុងនោះភាពយន្តប្រឌិតមាន ៣៩ រឿង។
២. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ប្រកួត ចែកជា២ផ្នែក (International Competition - 2 sections)
ភាពយន្តបរទេសទាំងអស់ដែលដាក់មកប្រកួតមានចំនួន ១២៨ រឿង ក្នុងនោះភាពយន្តប្រឌិតមានរឿង ៩០។
សូមបញ្ជាក់ដែរថា ក្រៅពីរឿងសម្រាប់ប្រកួត CSFF នឹងធ្វើការចាក់បង្ហាញរឿងផ្សេងៗទៀត តាមប្រភេទដូចខាងក្រោម៖
៤. ភាពយន្តខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Film Showcase - Section I)
៥. ភាពយន្តខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Film Showcase - Section II)
៦. ភាពយន្តឯកសារកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Documentary Showcase)
៧. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Film Showcase)
៨. ភាពយន្ត«ឈូករ័ត្ន» សម្រាប់ចាក់បង្ហាញ (Sunflower Short Film Showcase)
៩. ភាពយន្ត«តោះថតឯកសារនៅកម្ពុជា» សម្រាប់ចាក់បង្ហាញ (Let’s Document Cambodia Showcase)
សម្រាប់ការជ្រើសរើសរឿងឆ្នាំនេះ លោក គាំ វុត្ថា អ្នករើសរឿងក្នុងស្រុក (local programmer) បានសម្តែង ចំណាប់អារម្មណ៍ថា៖ «ឆ្នាំនេះ សាច់រឿងសុទ្ធតែមានភាពប្លែកៗគ្នា និងគូរឱ្យចង់តាមដាន ដោយសារគុណភាពផលិត កាន់តែល្អ និងការនិទានរឿងតាមទិដ្ឋភាពក្នុងស្រុក។ ហើយប្រធានបទរួមពីរដែលខ្ញុំរកឃើញក្នុងរឿងសម្រាំងហើយឆ្នាំនេះ គឺ ទាក់ទងនឹង«ក្តីស្រឡាញ់» និង«ការលើកទឹកចិត្ត»។
រីឯ លោក រដ្ឋ សានសិទ្ធនី អ្នករើសរឿងអន្តជាតិ (international programmer) បានលើកឡើងថា៖ «ខ្ញុំពិតជា ចង់បន្តទំនោរគាលពីឆ្នាំ២០២១ណាស់ ដោយសាររឿងដែលជ្រើសរើសសុទ្ធតែមានគុណភាពខ្ពស់ ហើយប្លែកៗគ្នា តាមគ្រប់ រូបភាព។ ព្រោះតែសេរីភាព និងនានាភាពក្នុងសិល្បៈជាចំណុចខ្លាំងបំផុតរបស់វិស័យនេះ ការពិចារណា ផ្សារភ្ជាប់ និង ស្វែងយល់ពីទស្សនៈប្លែកៗគ្នា បណ្តាលឱ្យសង្គមមួយមានភាពស្រស់ថ្លា និងរស់រវើក»។
មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ២៥ ដល់ទី ២៨ ខែវិច្ឆិកា ឆ្នាំនេះ ដោយមានរយៈពេលសរុប ៤ថ្ងៃជាប់ៗគ្នា។ ហើយទស្សនិកជន ដែលចង់លើកទឹកចិត្តយុវសមិទ្ធិករយើង អាចទៅទ្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់នេះ នៅ សាលសន្និសីទចតុម្មុខ រោងភាពយន្ត Legend Cinema - Noro Mall, និង Major Cineplex - Sorya។
CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុក ៥ គឺ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន អង្គការCambodian Children’s Fund, រោងភាពយន្ត Legend Cinema, Major Cineplex, Sabay News, EAC, ផលិតកម្ម KongChak, ក្រុមផលិត ស្នែង។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់ CSFF ដូចជា៖
គេហទំព័រ៖ http://csff.co
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/
Telegram៖ https://t.me/csffkh
YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/