- 2022-10-24 02:40:24
- ព័ត៌មាន
ចាយពេលថត ៨៥ថ្ងៃ «Black Adam» ហុចផលមកវិញ ជោគជ័យខ្លាំងមិនធម្មតា
- 2022-10-24 02:40:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយពេលថត ៨៥ថ្ងៃ «Black Adam» ហុចផលមកវិញ ជោគជ័យខ្លាំងមិនធម្មតា
ចន្លោះមិនឃើញ
ការងារថ្មីនាមជាតួឯក របស់ Dwayne Johnson ក្នុងរឿង "Black Adam” ពិតជាមិនធ្វើឲ្យអ្នករង់ចាំការសម្ដែងរបស់លោកខកចិត្តឡើយ។ ចំនួនអ្នកចូលមើលក៏ច្រើនខ្លាំង ដែលគិតជាតួលេខលើ Box Office គឺកើនចំណូលដល់ទៅ ៦៧លានដុល្លារ ក្នុងថ្ងៃបើកឆាកនៃការចេញផ្សាយលើរោងកុនហើយជាតួលេខដ៏ល្អបំផុតក្នុងស្រុក និង ១៤០លានដុល្លារ ទូទាំងពិភពលោក។
«ជោគជ័យរបស់ Black Adam គឺពិតជាសុបិនដែលក្លាជាការពិតមែន។ យើងបានប្រឹងប្រែងឆ្ពោះទៅកាន់គោលដៅគ្រួសារនេះនៅទីនេះ នៅ Seven Bucks អស់រយៈពេល ១៥ឆ្នាំហើយ ដោយអនុវត្តរាល់បទពិសោធដែលយើងទទួលបាន ក្នុងរយៈពេលេះជាច្រើនឆ្នាំ ដើម្បីជួយធ្វើយ៉ាងណា យក Project នេះ ឲ្យមានជីវិត ឬលេចរូបរាង»។ នេះគឺជាអ្វីដែលលោក Hiram Garcia ផលិតកររឿង "Black Adam” និងជានាយករបស់ ក្រុមហ៊ុន Johnson’s Seven Bucks បានលើកឡើង។
លោកនៅបានបញ្ជាក់ដែរថា គោលដៅរបស់រឿងនេះ គឺដើម្បីបង្កើតឱកាសតួអង្គថ្មី នៅក្នុង DCEU (DC Extended Universe) ដែលនឹងផ្ដល់ឱកាសមួយ ក្នុងការពង្រីក Universe ឲ្យកាន់តែធំ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺក្រុមការងារក៏ចង់បំពេញចិត្តអ្នកគាំទ្រដែរ។
សម្រាប់ដំណើរការថតនៃភាពយន្តខ្នាតធំនេះដែរ គឺត្រូវចំណាយពេលថតដល់ទៅ ៨៥ថ្ងៃ ពោលគឺនៅក្នុងអំឡុងពេលនៃរដូវក្ដៅឆ្នាំ ២០២១។ ជារឿងគួរឲ្យសរសើរមួយទៀត ដ្បិតថតក្នុងសម័យកូវីដ ប៉ុន្តែគ្មានក្រុមការងារណាម្នាក់ឆ្លងជំងឺនេះឡើយ អាស្រ័យដោយបានការពារយ៉ាងខ្ជាប់ខ្ជួនខ្លាំងបំផុត៕