- 2022-10-24 03:10:26
- ព័ត៌មាន
ឌី សូនីតា ស្រក់ទឹកភ្នែកម៉ាត់ៗ ប្រឹងឈរច្រៀងច្រើនម៉ោង ទុកជាកាដូសម្រាប់កូនស្រីបណ្ដូលចិត្ត
- 2022-10-24 03:10:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌី សូនីតា ស្រក់ទឹកភ្នែកម៉ាត់ៗ ប្រឹងឈរច្រៀងច្រើនម៉ោង ទុកជាកាដូសម្រាប់កូនស្រីបណ្ដូលចិត្ត
ចន្លោះមិនឃើញ
តារាសម្ដែង និងជាតារាចម្រៀងឆ្នាស់ឆ្នើម ឌី សូនីតា ធ្វើឱ្យអ្នកគាំទ្រអួលដើមកបន្ទាប់ពីតារាស្រីរូបនេះ បង្ហោះវីដេអូខ្លីមួយនៅលើបណ្ដាញសង្គម IG បង្ហាញពីសកម្មភាពឈរច្រៀងទាំងទឹកភ្នែក រៀបរាប់ពីទឹក ម្ដាយមានចំពោះកូនស្រីរបស់នាង។
ជាការពិតណាស់មហាជនប្រាកដជាបានដឹងរួចមកហើយពីបញ្ហាសុខភាពរបស់ ឌី សូនីតា ដែលនាងធ្លាប់បានបង្ហើបប្រាប់លើបណ្ដាញសង្គមថា នាងបញ្ហាសុខភាពដែលមិនអាចយកកូនបាន។ ដោយឆ្លង កាត់ការលំបាកនៃរាងកាយ សុខភាព និងភាពភ័យខ្លាចថានាងមិនអាចមានកូន បន្ទាប់ពីព្យាបាលជំងឺ ហើយសូម្បីតែពិគ្រោះជាមួយគ្រូពេទ្យជំនាញក៏មិនអនុញ្ញាតឱ្យនាងមានកូនដែរ ដោយសារតែសុខភាព នាងខ្សោយខ្លាំង។
ចុងក្រោយនៃការសម្រេចចិត្តរបស់នាង ឌី សូឌីតា បានប្រថុយយកកូន ទាំងមិនទាន់រៀបការ ហើយបើតាមការបញ្ជាក់ពីសាមីខ្លួននាងមិនមានក្ដីសង្ឃឹមទេថានាងអាចយកឈ្នះទទួលបានកូនស្រីគួរឱ្យស្រឡាញ់ ថែមទាំងមានសុខភាពល្អ។ ដើម្បីជាការឆ្លើយតបការខំប្រឹង ការមើលថែ និងការលះបង់ សម្រាប់កូនស្រីបណ្ដូលចិត្ត ឌី សូនីតា បានរៀបចំចម្រៀងមួយបទរៀបរាប់ពីការលះបង់របស់ នាងចំពោះកូនស្រី សម្រាប់គំរប់ ខួប២ឆ្នាំ ដែលកត្តានេះធ្វើឱ្យនាងនឹកដល់ភាពឈឺចាប់នាង ធ្លាប់ឆ្លងកាត់កាលពីអតីតកាល ឌី សូនីតា ច្រៀងផង យំផង ចំណាយពេលកន្លះថ្ងៃទម្រាំថតចម្រៀង មួយបទនេះរួចរាល់៕