• 2022-10-24 03:44:48
  • ព័ត៌មាន

៣ ពាក្យតែងស្ថិតក្នុងខួរក្បាល Taeyeon និងជាមហិទ្ធិឬទ្ធិពិសេសរុញនាងឲ្យមានថ្ងៃនេះ

  • 2022-10-24 03:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taeyeon (Girls’ Generation) ត្រូវ​បានជ្រើសរើជាតារាម៉ូដែលរបស់ទស្សនាវដ្ដី Harper’s Bazaar Korea លេខចេញផ្សាយសម្រាប់ខែវិច្ឆិកា ខាងមុខ។ ដូច្នេះ​ស្របពេលបង្ហាញ​វត្តមាន​នៅពេលនេះ នាងក៏មាន​រឿងរ៉ាវជា​ច្រើន​ចែករំលែកទៅដល់អ្នកគាំទ្ររបស់ខ្លួនដែរ។

ស្ថិតក្នុង Brand របស់ Louis Vitton មេក្រុម Girls’ Generation បាន​បង្ហាញ​ភាពលេចធ្លោ និងកាលីបក្មេងខ្ចីមិនចេះចាស់ទាល់តែសោះ ទោះឈានចូលវ័យ ៣៣ឆ្នាំ ក៏ដោយ។

ដោយឡែក ជាមួយនឹង​បទពិសោធ ១៥ឆ្នាំ ក្នុងវិស័យ K-Pop នាង​ក៏ត្រូវ​បាន​ គេ​ចាត់ទុកថាជាគ្រាប់ពេជ្រដ៏មាន​តម្លៃ មិនអាច​កាត់ថ្លៃបាន​ប្រចាំពិភពសិល្បៈកូរ៉េ និងអាស៊ីដែរ។ ផ្អែកលើបទពិសោធនាម​ជាមេក្រុមរបស់ ក្រុម​នារីសមាជិក ៩នាក់ ផង និងនាម​ជា តារាទោល ផង Taeyeon បាន​ចែករំលែកនូវរឿងរ៉ាវ​ជាច្រើន ពីភាពអត់ធ្មត់ទម្រាំមានដូចថ្ងៃនេះ។

ពេល​ត្រូវបានគេ តម្រូវឲ្យជ្រើសពី កត្តាសំខាន់ចំនួន ៣ ដើម្បីក្លាយជាតារា K-Pop ដ៏ជោគជ័យ នាង​បានលើកឡើងភ្លាមថា របស់ទាំង នោះមាន "គិតអ្វីក៏ដោយក្នុងផ្លូវវិជ្ជមាន”, “មានទេពកោសល្យចម្រុះ” និងត្រូវតែ "ដើរឲ្យទាន់សម័យ”

ចូលដល់សំណួរ ទាក់ទងនឹងក្រុមវិញ Taeyeon ត្រូវបំពេញឃ្លាមួយ គឺ "ត្រូវមាន​ការប្រុងប្រយ័ត្ន ___ ដើម្បីឲ្យក្រុមនៅជុំគ្នាបានយូរអង្វែង"។ ដូច្នេះ​ពាក្យដែលនាងបំពេញ​ចូលគឺ "បំណងចេញពីចិត្ត"

នៅពេល​សួរដល់ គុណសម្បត្តិ និងគុណវិបត្តិ កាលពីរស់នៅក្នុង Dorm រួមក្នាជាមួយក្រុម Taeyeon បាន​បញ្ជាក់ដូចខាងក្រោម៖

- គុណសម្បត្តិ៖ «សប្បាយ», «មិនចេះធុញទាល់តែសោះ» និង «មានក្រុមដ៏ល្អ»

- គុណវិបត្តិ៖ «បន្ទប់តូចពេក», «ឆ្ងល់មិនចេះចប់» និង «ត្រូវតែដាក់ស្លាកឈ្មោះនាងលើរបស់របស់នាងទាំងអស់»។

ដោយសារតែពេញខ្លួនសុទ្ធតែបទពិសោធទាក់ទងនឹងវិស័យ K-Pop ទាំងជាក្រុម និងទោល ដូច្នេះនាងក៏ណែនាំឲ្យគ្រប់គ្នា ញ៉ាំ Vitamin B ជាប្រចាំ ដើម្បីឲ្យរាងកាយរឹងមាំ និងជំនួយដល់ការចងចាំផងដែរ៕​

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់