• 2022-10-25 01:50:00
  • ព័ត៌មាន

តារាថៃ៥គូ ទោះគៀកកើយស្និទ្ធគ្នាកម្រិតណា ទៅណាមិនឆ្ងាយពីពាក្យត្រឹមមិត្ត

  • 2022-10-25 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងថៃល្បីឈ្មោះដល់ទៅ៥គូ ត្រូវបានអ្នកគាំទ្រផ្គូសផ្គងចង់ឱ្យពួកគេស្រឡាញ់មែនទេនក្នុង ជីវិតឯកជន ដោយផ្អែកលើភាពស្និទ្ធរបស់តារាទាំង៥គូ មិនថាអំឡុងពេលបំពេញការងារជាមួយគ្នា ឬដើរលេង ចូលរួមកម្មវិធី តារាទាំងនោះតែងតែលេចមុខជាដៃគូនិងគ្នាបង្ហាញពីភាពផ្អែមល្ហែម ស្និទ្ធស្នាល យកចិត្តទុកដាក់ដូចគូស្នេហ៍ពិត ទើបធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង និងមិនចង់ឱ្យពួកគេផ្អែម ល្ហែមតែក្នុងទូរទស្សនស៍ ឬលើបណ្ដាញ ពោលគឺចង់ឱ្យគូស្នេហ៍តារា ទាំងនោះមានទំនាក់ទំនងល្អជា មួយគ្នាពិត។

បើទោះជាអ្នកគាំទ្រពេញចិត្តចង់ឱ្យស្រឡាញ់គ្នាពិតប្រាកដ ហើយសាមីខ្លួនសាមីខ្លួនរាងខ្លួនសារភាពថា ពួកគេមានអារម្មណ៍ល្អជាមួយគ្នា ចូលចិត្តគ្នា ត្រូវគ្នាយ៉ាងក្ដី តែបើនិយាយពីបេះដូងវិញគឺត្រឹមមិត្តភក្ដិសម្លាញ់ចិត្ត។

១. Panchan Prama និង Prang Kannarun

រាល់ពេលអ្នកទាំងពីរចេញមកសម្ភាសរឿងដូចទំនាក់ទំនងផ្លូវការ អ្នកទាំងពីរតែងលើឡើងថាពួកគេគ្មាន អ្វីប្រែប្រួល ស្ថានភាពទំនាក់ទំនង ភាពស្និទ្ធស្នាលដែលពួកគេមានចំពោះគ្នាដូចបងប្អូន។

២. Ploenpitchaya និង Jinjet

មួយគូនេះជាគូស្នេហ៍មួយគូទៀតដែលធ្វើឱ្យអ្នកគាំទ្រខូចចិត្តជាបន្តបន្ទាប់បន្ទាប់ពី Ploenpitchaya បានចេញមកផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថាស្ថានភាពចុងក្រោយរវាង Jinjet ពិតជាគ្មានអ្វីពិសេសទេហើយអ្នកទាំងពីរគ្រាន់ តែជាមិត្តល្អប៉ុណ្ណោះ។

៣. Baifern Pimchanok និង លោក Nine Naphat

Baifern Pimchanok និង លោក nine Naphat ត្រូវបានអ្នកគាំទ្រចង់ឱ្យពួកគេចេញ មកប្រកាស ដំណឹងល្អ ថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាមែន។ ប៉ុន្តែអ្វីៗត្រូវបញ្ឈប់ភ្លាមៗពេលសាមីខ្លួនចេញមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាភាពជិតស្និទ្ធរវាងអ្នកទាំងពីរ ដូចមិត្ត។ កន្លងមកគ្មានអ្នកណាចែចង់នរណាឡើយ ហើយអ្នកទាំងពីររីករាយជាមួយគ្នា មានក្ដីសុខជាមួយគ្នាក្នុង ស្ថានភាពបែបនេះ។

៤. Mookda Narinrak និង Hussawee Pakrapongpisan

អ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា និងមានដំណឹងល្អពីតារាមួយគូនេះ ថានឹងអាចឆ្លងបន្ទាត់មិត្តភក្ដិ បើទោះបច្ចុប្បន្នសាមីខ្លួនមាត់រឹងមិនទាន់សារភាពក្ដី។

៥. Sakonrat Woraurai និង Thana Chatborirak

ថ្វីត្បិតតែបដិសេធយ៉ាងម៉ឺងម៉ាត់ថា ពិតជាមិនមានអ្វីហួសពីពាក្យថាមិត្ត សម្រាប់អ្នកទាំងពិរ ប៉ុន្តែអ្នក ពួកគេតែងតែមានពេលវេលាផ្អែមល្ហែម និងរីកជាមួយគ្នាជានិច្ច៕

ប្រភព៖ Sanook ប្រែសម្រួល៖ Kesor

មតិយោបល់