- 2022-10-25 04:55:28
- ព័ត៌មាន
ហេតុផលពីក្រោយ ធ្វើឲ្យ Park Bom ឡើងគីឡូមើលលែងចង់ស្គាល់ ឯ Fan បារម្ភកាន់តែខ្លាំង
- 2022-10-25 04:55:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលពីក្រោយ ធ្វើឲ្យ Park Bom ឡើងគីឡូមើលលែងចង់ស្គាល់ ឯ Fan បារម្ភកាន់តែខ្លាំង
ចន្លោះមិនឃើញ
វីដេអូថ្មីចុងក្រោយរបស់ Park Bom (អតីតសមាជិក 2NE1) បានបង្កជាការជាការភ្ញាក់ផ្អើលដល់មហាជន ពិសេសអ្នកគាំទ្រទាំងអស់ពិតជាមានការបារម្ភ ដោយសារពេលនេះរូបរាងរបស់នាងហាក់ដូចជាប្រែប្រួលប្លែកជាងមុន។
Park Bom បានចូលរួមកម្មវិធី "2022 POSITIVE” នៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែតុលា ឆ្នា២០២២។ នៅថ្ងៃនោះដែរ Park Bom បានច្រៀងបទ "Fire”, “Spring”, “4:44”, “Don’t Cry” និង "You & I”។ អ្នកគាំទ្រពិតជាសប្បាយចិត្តដែលឃើញការបង្ហាញវត្តមានជាពិសេសរបស់នាង ប៉ុន្តែក៏មានការបារម្ភខ្លាំងដែរទាក់ទងនឹងសុខភាពរបស់នាង។
Lee Jin Ho ដែលជាអ្នកយកការណ៍ព័ត៌មាន និងបច្ចុប្បន្នជា YouTuber បានលើកឡើងថា ក្នុងវីដេអូដែលបង្ហោះកាលពីថ្ងៃទី២៤ ខែតុលាថា Park Bom ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានជម្ងឺ Attention Deficit Disorder (ADD) ហើយមិនអាចគ្រប់គ្រងទម្លាប់នៃការញ៉ាំបានទេ សួម្បីតែកាលពីពេលចេញ Promote ជាមួយនឹង 2NE1 ក៏ដោយ។
YouTuber ដដែលនិយាយថា៖ «ខ្ញុំបានសួរអតីតបុគ្គលិកនៅផលិតកម្ម YG ហើយពួកគេនិយាយថា វាពិបាកក្នុងការគ្រប់គ្រងនាងណាស់។ ជាពិសេសនៅពេលដែល Park Bom ស្ត្រេសខ្លាំង នាងនឹងញ៉ាំច្រើន ដូច្នេះវាជារឿងពិបាកសម្រាប់នាង ក្នុងការសម្រកទម្ងន់បន្តិច។ មិនត្រឹមតែរឿងទម្ងន់ទេ ប៉ុន្តែនាងក៏ចូលចិត្តធ្វើអីតែឯងៗ សូម្បីរឿងរៀប Style ស្លៀកពាក់តែងខ្លួនក៏ដោយ»។
ទាក់ទងនឹងរូបរាងរបស់ Bom អ្នកគាំទ្រពិតជាកាន់តែមានការព្រួយបារម្ភថែមមួយកម្រិត ព្រោះស្ថិតក្នុងរយៈពេលខ្លី ទម្ងន់របស់នាងឡើងសឹងមិនគួរឲ្យជឿ ហើយក៏ស្ថិតក្នុងកាលៈទេសៈមិនធម្មតាដែរ។ គ្រប់គ្នាសង្ឃឹមថា ផ្លូវចិត្ត និងសុខភាពរបស់នាងនឹងវិលទៅរកភាពប្រសើរវិញនៅពេលណាមួយឆាប់ៗ ហើយទោះបីស្ថិតក្នុងពេលវេលាបែបណា ក៏ Fan នៅតែរង់ចាំគាំទ្រនាងជានិច្ចដែរ៕