• 2022-10-25 06:39:33
  • ព័ត៌មាន

មិនប៉ងប្រាថ្នាបុរសសង្ហាជាគូជីវិត ងិន ម៉ារ៉ាឌី សូមត្រឹមបុរសធម្មតាម្នាក់មានចំណុចទាំងនេះ

  • 2022-10-25 06:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ កាលពីថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ បវរកញ្ញាកម្ពុជា Miss Grand Cambodia កញ្ញា ងិន ម៉ារ៉ាឌី បានរៀបចំកម្មវិធីពិសេសដឹកដៃគូស្នេហ៍បំពាក់ជញ្ចៀនទទួលពរជ័យពីមាតាបិតាទាំងសងខាងក្នុងថ្ងៃភ្ជាប់ពាក្យ។

មហាជន ជាពិសេសអ្នកមានក្ដីរំភើបយ៉ាងខ្លាំង មិនតែប៉ុណ្ណោះមិត្តសិល្បៈមួយចំនួនក៏បានរួមអបអរ និងច្រណែនមិនតិចទេ។ ស្របពេលគ្នានេះបន្ទាប់ពីរៀបចំកម្មវិធីភ្ជាប់ពាក្យរួចរាល់ នៅថ្ងៃទី២៥ ខែតុលា នេះស្រាប់តែបវរកញ្ញារូបស្រស់នេះបានបង្ហោះសារមួយឃ្លាលើបណ្ដាញសង្គមថ្លៃពីបុគ្គលិកលក្ខខណៈ បុរសក្នុងក្ដីស្រម៉ៃនេះដែលនាងតែប៉ងប្រាថ្នា ក្នុងនោះនាងសង្កត់ធ្ងន់ថា បុរសសង្ហាដូចទេវបុត្រមិនមែន ជាគូជីវិតដែលនាងចង់បាននោះទេ ដោយបានភ្ជាប់ជាមួយរូបថតជាមួយគូណ្ដឹងក្នុងថ្ងៃពិសេស។

ងិន ម៉ារ៉ាឌី៖ “ខ្ញុំមិនត្រូវការបុរសដែលសង្ហាដូចទេវបុត្រ តែខ្ញុំត្រូវការបុរសម្នាក់ដែលច្បាស់លាស់ និងស្រឡាញ់ខ្ញុំដល់ថ្ងៃចុងក្រោយ”។

យោងតាមសម្ដីរបស់ស្រីស្អាតរូបនេះ គឺនាងសូមត្រឹមបុរសដែលច្បាស់លាស់ចំពោះនាង និងស្រឡាញ់ នាងជាខ្លួននាង និងរួមរស់ស្រឡាញ់គ្នារហូតដល់ថ្ងៃចុងក្រោយ៕

អត្ថបទ៖ Kesor

មតិយោបល់