• 2022-10-26 03:25:11
  • ព័ត៌មាន

បវរកញ្ញាវៀតណាម តូចចិត្តខ្លាំងពេលបរាជ័យចូល TOP10 និងបាន MGI2021 មកលួងនៅក្រោយឆាក

  • 2022-10-26 03:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីលទ្ធផល​ចុងក្រោយនៃ Miss Grand International ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ បវរកញ្ញា​ Đoàn Thiên Ân បាន​ថ្លែងពីអារម្មណ៍ពិតថា៖ «មិនអីទេ ដែលនិយាយថាមិនយំ ព្រោះ An ខ្លួន​ឯង មិនគិតថានាង នឹងមិនជាប់ក្នុងជម្រើស TO10 នោះទេ។ ប្រហែល An មាន​ពេល​តិចក្នុងការរៀបចំខ្លួន ប៉ុន្តែបើគិតតាមសមត្ថភាព An នៅតែអាច​ជាប់ TOP10 បាន។ សម្រាប់ An ឃើញថា ការសម្ដែងរបស់នាង​មិនអន់នោះទេ ដែលត្រូវធ្លាក់ចេញពី TOP10 ទើបនាង​ហាក់ដូចជាខកចិត្តបន្តិច។ ជាទូទៅ An ក៏ជាបវរកញ្ញាដ៏ឥតខ្ចោះម្នាក់ដែរ ដូច្នេះ​រាល់ពេល​ដែល​ខ្ញុំ​សួរ​អ្នកគ្រប់គ្នា​ថា កើតអត់ បើខ្ញុំឲ្យពិន្ទុខ្លួនឯង ១០? ប្រហែលគ្រប់គ្នា មាន​អារម្មណ៍ល្អ ប៉ុន្តែខ្ញុំ​នៅ​តែមើលមិនឃើញ ខ្ញុំត្រូវព្យាយាមឲ្យខ្លាំងជាងនេះ ដូច្នេះ​ការដែល​ដក An ចេញពី TOP10 គឺជាឆន្ទៈរបស់គាត់! បំណងថា​បានជាប់ TOP10 គឺ An មាន​ទំនុកចិត្តខ្ពស់ណាស់»។

Thien An នៅ​បាន​បន្ថែមថា នាង​ធ្លាប់មិនឲ្យតម្លៃលើខ្លួនឯង ដោយសារនាង​ខ្វះបទពិសោធ ប៉ុន្តែពេល​ដែល​នាង​ឈាន​ជើង​ចូល​ប្រទេស​ឥណ្ឌូនេស៊ី នាង​បណ្ដុះការតាំងចិត្ត និងព្យាយាមយ៉ាង​ខ្លាំង។ នៅពេល​មួយដែល Thien An មាន​អារម្មណ៍ហត់នឿយ និងគេងមិនលក់ ក៏នាង​នៅតែមិនចុះចាញ់ និងតស៊ូទៅមុខ។

ចំណែក Nguyễn Thúc Thùy Tiên ដែលជា Miss Grand International 2021 និងជាជនរួមជាតិវៀតណាមជាមួយនឹង​ Thien An វិញ ក៏សោកស្ដាយមិនតិចដែរ ដែលឃើញសិស្សប្អូនធ្លាក់ពីជម្រើស ១០នាក់ចុងក្រោយ។ នាង​បាន​លួងលោម Thien An និង លើកទឹកចិត្តឲ្យស៊ូដើរទៅមុខ កុំចុះចាញ់នឹងលទ្ធផលនេះ។

ទោះបីខកចិត្តនឹងលទ្ធផល ប៉ុន្តែ An នៅតែរក្សាស្នាមញញឹម​ ដោយទទួលយកលទ្ធផលទាំងអស់ ព្រមទាំងសង្ឃឹមថា មហាជន​ ពិសេសប្រជាជនវៀតណាម នឹង​នៅតែគាំទ្រនាងបន្តទៀត។ ដោយឡែក ទោះជាយ៉ាងណា Thien An ក៏មិនភ្លេចអរគុណដល់ជនរួមជាតិទាំងអស់ ពិសេសក្រុមគ្រួសារ មិត្តភ័ក្តិដែលបាន​សម្ដែងការគាំទ្រ ហើយនាងពិតជាដឹងគុណអ្នកទាំងនោះបំផុត។

សម្រាប់​តំណែងម្ចាស់មកុដរបស់ Miss Grand International 2022 គឺ បវរកញ្ញាប្រេស៊ីល ពិតជា​ស័ក្តិសមបំផុត ហើយទទួល​បាន​ការសាទរយ៉ាងហ៊ឹកហ៊ាក់បំផុត។ នាង​គ្រងតំណែង ដោយសមត្ថភាពពិតៗ ទាំង​ទេពកោសល្យគ្រប់សព្វ ចំណេះដឹង និង​មានភាពស្រស់ស្អាតទាំងព្រម។ ឯ កម្ពុជា វិញ ក៏ស្ថិតក្នុងចំណោម TOP10 ហើយគ្រងតំណែងជាម្ចាស់ជយលាភី លំដាប់រងទី ៥

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី