• 2022-10-26 07:56:01
  • ព័ត៌មាន

ក្រោយឃើញចំនួន Follow ធ្លាក់ចុះខ្លាំងដូចទឹកជ្រោះ នាយក MGI ចេញសារដោយចិត្តត្រជាក់បំផុត តែន័យជ្រៅ

  • 2022-10-26 07:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចប់ការប្រកួតកម្មវិធី Miss Grand International 2022 សង្កេតឃើញថា គណនី Instagram របស់កម្មវិធី ស្រាប់តែធ្លាក់ចំនួន Follow យ៉ាងគំហុក ហើយអ្នក​ប្រើបណ្ដាញសង្គម​សន្និដ្ឋានថា ទំនងអ្នកទាំងនោះគឺជា ជនជាតិវៀតណាម ស្របពេលលទ្ធផល TOP10 មិនមានបវរកញ្ញាជនជាតិពួកគេឡើយ។

ទាក់ទងនឹង​ចំនួននៃការធ្លាក់ចំនួន Follow លោក Nawat Itsaragrisil ដែលជានាយកប្រតិបត្តិរបស់​កម្មវិធី បាន​បង្ហោះសារខ្លីមួយលើ Story នៃ Instagram របស់ខ្លួន​ដោយសរសេរថា៖ «ខ្ញុំបាន​ឆែកមើល Instagram របស់ MGI រួចហើយ អ្នកដែលចុច Unfollow ទាំងអស់សុទ្ធតែជាជនជាតិវៀតណាម អរគុណសម្រាប់ការចុច Unfollow។ យើងតែងផ្ដល់ការគោរព​និងយុត្តិធម៌ចំពោះ​មនុស្សគ្រប់គ្នា និងចំពោះគ្រប់ប្រទេស»។

ប្រធានបទ​នេះ នៅមិនទាន់​ទៅណា​ឆ្ងាយពីមហាជន​ឡើយ ពិសេស​ជនជាតិវៀតណាម​ដែល ខកខាន​ឱកាស ឈាន​ចូលដល់វគ្គ TOP10 ព្រោះ​ឆ្នាំមុន វៀតណាម​ធ្វើបាន​យ៉ាងល្អ រហូត​អាចឡើង​គ្រងមកុដប្រចាំឆ្នាំទៀតផង។

សម្រាប់ឆ្នាំនេះ​ ដែលជា​គម្រប់ខួប ១០ឆ្នាំនៃការបង្កើត Miss Grand International កម្មវិធី​បាន​រកឃើញបវរកញ្ញាឆ្នើមលេចធ្លោជាងគេ នោះគឺប្រទេសប្រេស៊ីល ស្របពេលជយលាភិលំដាប់រងទី ១ បាន​ទៅលើ ប្រទេស​ថៃ, លំដាប់រងទី ២ បាន​ទៅលើ ឥណ្ឌូនេស៊ី, លំដាប់រងទី ៣ បាន​ទៅលើ ប្រទេស​វ៉េណេហ្ស៊ុយអេឡា និង លំដាប់រងទី៤ បានទៅលើសាធារណរដ្ឋឆេក៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី