- 2022-10-27 02:49:07
- ព័ត៌មាន
១០ឆ្នាំ នៃការលេចរូបរាង Miss Grand International កម្មវិធីរកឃើញម្ចាស់មកុដសុទ្ធតែខ្លឹមៗ
- 2022-10-27 02:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ឆ្នាំ នៃការលេចរូបរាង Miss Grand International កម្មវិធីរកឃើញម្ចាស់មកុដសុទ្ធតែខ្លឹមៗ
ចន្លោះមិនឃើញ
កម្មវិធី Miss Grand International ជាកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ ដែលល្បីល្បាញខ្លាំងបំផុតតាំងពីចេញមុខដំបូង គឺឆ្នាំ ២០១៣។
កម្មវិធីនេះបង្កើតឡើងជាការលើកស្ទួយសន្តិភាព និងបង្ហាញពីសម្រស់របស់បេក្ខនារីដែលជាបវរកញ្ញាមកពីជុំវិញពិភពលោក ក៏ដូចជាលើកបង្ហាញយ៉ាងច្បាស់ពីចំណេះដឹង និងអត្តចរិតល្អរបស់បវរកញ្ញាតំណាងជាតិនីមួយៗ។
កន្លងមកជាច្រើនឆ្នាំមកនេះ Miss Grand International ក៏បានរកឃើញនូវម្ចាស់មកុដ ដែលជាជយលាភីប្រចាំឆ្នាំជាបន្តបន្ទាប់ ដោយមានការសាទរច្រើនមិនធម្មតាពីអ្នកគាំទ្រទូទាំងពិភពលោក។ ដូចនេះដល់ពេលយើងបង្ហាញសរុប ពីម្ចាស់មកុដប្រចាំឆ្នាំ ២០១៣ ដល់ ២០២២** ហើយ៖
ឆ្នាំ២០១៣ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាព័រតូរីកូ Janelee Chaparro
ឆ្នាំ២០១៤ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាគុយបា Daryanne Lees
ឆ្នាំ២០១៥ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាដូមីនីកែន Anea Garcia
ប៉ុន្តែក្រោយមកត្រូវបានដកហូតតំណែងវិញ ដោយលើក បវរកញ្ញាអូស្ត្រាលី Claire Elizabeth ឡើងគ្រងជាផ្លូវការវិញ
ឆ្នាំ២០១៦ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាឥណ្ឌូនេស៊ី Ariska Putri Pertiwi
ឆ្នាំ២០១៧ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាពេរូ María José Lora
ឆ្នាំ២០១៨ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាប៉ារ៉ាហ្គាយ Clara Sosa
ឆ្នាំ២០១៩ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាវេណេស៊ុអេឡា Valentina Figuera
ឆ្នាំ២០២០ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាអាមេរិក Abena Appiah
ឆ្នាំ ២០២១៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên
ឆ្នាំ ២០២២៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាវៀប្រេស៊ីល Isabella Menin