• 2022-10-28 00:00:00
  • ព័ត៌មាន

សុន្ទរកថាដ៏មានន័យចាក់ដោត របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេល​ឡើងនិយាយក្នុងវគ្គ TOP10

  • 2022-10-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ វត្ដីសារ៉ាវឌ្ឍី ពេល​នេះមាន​ងារជា Miss Grand Intertional លំដាប់រងទី ប្រចាំឆ្នាំ ២០២២ ដែលជា​ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាក្នុងពិភព Miss Grand ដែលបវរកញ្ញាអាចឈាន​ដល់វគ្គកំពូល និង​អាចយកមកប្រទេសកំណើតបានទៀត។

អ្វីដែល វត្តី បាន​បង្ហាញសុទ្ធតែរំលេចនូវភាព​ក្លាហាន ពេញ​ដោយសមត្ថភាព គួរជាទីកោតសរសើរ និងទទួល​បានការគាំទ្រ ក៏ដូចជាក្ដីស្រឡាញ់ពេញទំហឹងពីប្រជាជនកម្ពុជា។

ជាក់ស្ដែងពេលជាប់ក្នុងកំពូល ១០នាក់ ចុងក្រោយ ឬ TOP10 បវរកញ្ញាកម្ពុជា ក៏បាន​ឡើង​ថ្លែងសុន្ទរកថាខ្លី ដែលជា​ការ​រំលេចនូវសារវិជ្ជមាន ក្នុងបំណងចង់កែប្រែពិភពលោកឲ្យមាន​តែរឿងល្អកើតឡើង។

អំឡុងពេល​ឡើងនិយាយ នាង​លើកឡើងថា៖ «ខ្ញុំ​មិនខ្លាចក្នុងការនិយាយប្រាប់គ្រប់គ្នាថា ខ្ញុំធ្លាប់រងនូវការបៀតបៀន និងប៉ះពាល់ដោយបុរសម្នាក់ នៅពេលដែលខ្ញុំទើបមានអាយុ ៦ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក ខ្ញុំឃើញថា អំពើផ្លូវភេទ ការរំលោភបំពាន និងហិង្សា គឺជាប្រធានបទ​ដ៏ក្ដៅ»។

វត្តី នៅ​បាន​បន្តដែរថា កុមារ គឺជាសសរទ្រូងប្រទេសជាតិ ហើយស្ត្រីគឺជាមាតាពិភពលោក ចុះបើពួកគេត្រូវរងនូវការធ្វើទុក្ខបុកម្នេញគ្រប់ពេល តើទៅជាយ៉ាងណា? សម្រាប់បវរកញ្ញារូបនេះ ជឿថាគ្រប់យ៉ាងនឹងត្រូវបាន​ដោះស្រាយ ដោយចាប់ផ្ដើមពីពាក្យថាស្រឡាញ់ ព្រោះសេចក្ដីស្រឡាញ់ គឺជារឿងដ៏អស្ចារ្យ ដែល អាចបញ្ចប់រឿងអវិជ្ជមានទាំងនេះបាន។

ជាកិច្ចបញ្ចប់នៃវគ្គសុន្ទរកថារបស់ខ្លួន នាងសង្កត់ធ្ងន់ថា៖ «ខ្ញុំអាចឈរនៅទីនេះបាន ក៏ព្រោះតែប្រជាជន​រាប់លាននាក់ពីប្រទេសកម្ពុជារបស់ខ្ញុំ! ជាមួយនឹងតំណែងនេះ ខ្ញុំអាចប្រើសំឡេងរបស់ខ្ញុំ ដើម្បីចែករំលែកនូវសារនៃក្ដីស្រឡាញ់ ហើយដើម្បីបញ្ឈប់ពិភពលោកពីការប្រើអំពើហិង្សា! ហើយសូមឲ្យគ្រប់គ្នានៅទីនេះ សូមនិយាយតាមខ្ញុំ! យើងរួមគ្នាតែមួយ! យើងជាមនុស្សជាតិ! យើងមានក្ដីស្រឡាញ់! យើងមានជីវិត! ហើយយើងត្រូវការសន្តិភាព!»

ផ្អែកតាម​សមត្ថភាព និង​អ្វីដែល​នាង​បង្ហាញ បាន​នាំនាងក្លាយជា​ម្ចាស់តំណែង Miss Grand International 2022 លំដាប់រងទី៥ ប្រចាំកម្មវិធី ហើយនេះក៏ចាត់ទុកថាជាជោគជ័យអស្ចារ្យមួយទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកលទ្ធផលល្អជា​បន្តបន្ទាប់នាពេលអនាគត៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី