• 2022-11-01 03:25:41
  • ព័ត៌មាន

សឿ សុធារ៉ា មិនចង់ឲ្យកូនស្រីចាប់ជំនាញដូចឪពុក ដោយ​ជំរុញឲ្យទៅចាប់​ជំនាញ​សិល្បៈពីរផ្សេង​ទៀត

  • 2022-11-01 03:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីវ័យជ្រេ សឿ សុធារ៉ា ដែលកំពុងជួបទុក្ខម្ដាយស្លាប់ គ្រួសារចែកផ្លូវគ្នាហើយរឿងបំណុលក៏មិនទាន់ដោះស្រាយចេញផងនោះ បានបង្ហាញគម្រោងប្រឡូកក្នុងអាជីពសិល្បៈរបស់កូនស្រី។

តាមពិតទៅតារាសម្បូរទឹកភ្នែករូបនេះ ស្រឡាញ់អាជីពសិល្បៈ ហើយក៏ចង់ឲ្យកូនស្រីចាប់អាជីពសម្ដែង និងចម្រៀងដែរ។ ប៉ុន្ដែនាងមិនចង់ឲ្យកូនស្រីជាទីស្រឡាញ់ ចេះលេងហ្គីតាដូចប៉ានោះទេ។ ដោយមិនប្រាប់ពីមូលហេតុ សឿ សុធារ៉ា បានត្រឹមតែនិយាយថា ក្នុងនាមកូនស្រី មិនគួរលេងហ្គីតាទេ គឺប្រឹងតែចាប់អាជីពសម្ដែង និងច្រៀងទៅបានហើយ។

តាមរយៈបទសម្ភាសន៍ខ្លីមួយជាមួយតារាសម្ដែងលោក សាវិន ហ្វីលីប កុមារី សាពូន ដារ៉ាពិមាន អាយុ ១១ឆ្នាំ ឲ្យដឹងថា ក្មួយស្រីស្រឡាញ់អាជីពចម្រៀង និងលេងហ្គីតា ហើយក៏តែងតែច្រៀងអមដោយសំឡេងហ្គីតាដែលលេងដោយខ្លួនឯងដែរ ពេលទំនេរនៅផ្ទះ។

ចំណេះដឹងខាងលេងហ្គីតា មិនត្រូវបាន សឿ សុធារ៉ា និងកូនស្រីបញ្ជាក់ថាបានមកពីប៉ា គឺលោក សាពូន មីដាដា ជាអ្នកបង្រៀន ឬយ៉ាងណាទេ? ប៉ុន្ដែចំពោះសមត្ថភាពច្រៀងវិញ ត្រូវបានពិមានប្រាប់ ថាបានរៀនច្រៀងខ្លួនឯងដោយមិនមានការសរសេរប៉ារ៉ូលពីប៉ានោះទេ។

ក្រៅពីមានសមត្ថភាពច្រៀង និងលេងហ្គីតាហើយ កុមារី សាពូន ដារ៉ាពិមាន ក៏មានសមត្ថភាពសម្ដែងដែរ។ បើតាម សឿ សុធារ៉ា រូបនាង និងកូនស្រី បានក្លាយជាតួអង្គសំខាន់ ក្នុងខ្សែភាពយន្ដមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស។ ខ្សែភាពយន្ដនេះ ជិតដល់ថ្ងៃចាក់បញ្ចាំងហើយ តែនាងមិនទាន់អាចបង្ហើបចំណងជើងរឿង បាននៅឡើយទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី