• 2022-11-03 05:00:53
  • ព័ត៌មាន

សោកស្តាយ! ហេតុផលធ្វើឲ្យបេក្ខភាពកម្ពុជា២រូប មិនអាចទៅប្រកួតលើឆាកអន្តរជាតិខាងមុខ

  • 2022-11-03 05:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់សម្រាប់កម្ពុជាឆ្នាំនេះ ដោយបេក្ខភាពចំនួន២រូបមិនអាចចាកចេញទៅប្រកួតបវរកញ្ញា នៅលើឆាកអន្តរជាតិបាន ក៏ព្រោះតែមានហេតុផលជាច្រើន រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលអាណិតគ្រប់គ្នា។

បើយោងតាម គណនីហ្វេសប៊ុកផេក Cambodia Queens បានផុសនៅមុននេះបន្តិច បានបញ្ជាក់ថា បេក្ខភាពកម្ពុជាពីររូបដែលមិនអាចទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងឆ្នាំ២០២២បាន នាពេលខាងមុខនេះ គឺទីមួយ កញ្ញា ហង្ស សុរីយ៉ាន់ ដែលជាបេក្ខភាពបវរកញ្ញាតំណាងឲ្យ Miss Earth Cambodia 2022 ដោយកញ្ញាមិនអាចចូលរួមប្រកួតបាន ក៏ព្រោះតែនាងមានបញ្ហា សុខភាព ដែលធ្វើឲ្យកញ្ញាមិនអាចទៅចូលរួមប្រកួតបាន។

ចំនែកឯទីពីរ កញ្ញា ប៉ុន សុរ៉ាវត្តី ជាបេក្ខភាពបវរកញ្ញាតំណាងឲ្យ Miss Planet Cambodia 2022 ដែលនិងទៅប្រកួតនៅប្រទេស Uganda ខាងមុខនេះ ដោយកញ្ញាបានបោះបង់ចោលការប្រកួតនេះក៏ព្រោះតែមានមូលហេតុជាច្រើន ដូចជា មានការផ្ទុះនូវមេរោគ អេបូឡា ដោយមានការបារម្ភពីបងប្អូន ខ្លាចឆ្លងនិងបណ្តាអ្នកគាំទ្រ ហើយអ្វីដែលជាចំណុចសំខាន់មួយទៀតនោះគឺ កញ្ញា ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរ៉ាប់រងនូវការចំណាយទាំងអស់ ក្នុងការប្រកួតបាននោះទេ។ កញ្ញា សុរ៉ាវត្តី ខំទន្ទឹងរង់ចាំ៣ឆ្នាំមកហើយ សម្រាប់កម្មវិធីមួយនេះ តែបែជាបរាជ័យទៅវិញ ហើយនាងក៏បានសំណូមពរដល់បណ្តាអ្នកគាំទ្រ សូមនៅតែបន្តគាំទ្រកម្មវិធីមួយនេះបន្តទៀត ទោះបីជានាងមិនបានចូលរួមប្រកួតក៏ដោយ ព្រោះវាជាស្នាដៃបង្កើតនិងបំផុសគំនិតឡើងដោយកូនខ្មែរ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់