• 2022-11-04 03:03:17
  • ព័ត៌មាន

CEO របស់ HYBE បញ្ជាក់ចំៗពីគម្រោងចូលទាហានរបស់សមាជិក BTS និងការចេញអាល់ប៊ុម

  • 2022-11-04 03:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​មានសេចក្ដី​រាយការណ៍ថា Jin (BTS) នឹង​ចូលទាហានក្នុងពេល​ឆាប់ៗ ឯសមាជិក​ផ្សេងៗទៀត គ្រោងចូលបំពេញកាតព្វកិច្ចសំខាន់ជូនជាតិជាបន្តបន្ទាប់ ក៏ស្រាប់តែ​មានការទាយទុកមួយចំនួន​លើកឡើងថា ចំណូលរបស់ HYBE នៅ​ឆ្នាំ ២០២៣ ទំនងជាយ៉ាប់យ៉ឺនជា​ឆ្នាំមុនៗ។ ប៉ុន្តែ HYBE នៅតែបន្តក្ដីសង្ឃឹម​យ៉ាងមុតមាំថា​ ក្រុមហ៊ុននៅតែអាចស្ដារភាព​ល្បីល្បាញ​បាន នៅឆ្នាំក្រោយ តាមរយៈ​គម្រោងថ្មីៗជាមួយនឹង​ក្រុមផ្សេងៗទៀត។

នៅថ្ងៃទី០៣ ខែវិច្ឆិកា នាយកប្រតិបត្តិរបស់ HYBE គឺ លោក Park Jiwon បាន​លើកឡើងក្នុងសន្និសីកាសែត​ដោយ​បង្ហាញ​ពី​ចំណូល​ដែល​រក​បាន​នៅ​ត្រីមាសទី ៣៖ «សមាមាត្រនៃការលក់ (សម្រាប់ HYBE) គឺ BTS នៅ ៦០-៦៥ភាគរយ ហើយតារាផ្សេងទៀត គឺប្រហែល ៣៥-៤០ភាគរយ»

លោក Park Jiwon

លោកក៏បានព្យាករណ៍ថា៖ «ឆ្នាំនេះយើងនឹងអាចទទួលបានប្រាក់ចំណេញប្រតិបត្តិការពាក់កណ្តាល ១០ភាគរយ ដោយសារតែការងារផ្សេងរបស់ BTS»។ ប្រាក់ចំណេញប្រតិបត្តិការរបស់ HYBE នៅក្នុងឆមាសទីមួយនៃឆ្នាំនេះគឺ ១៥,៧ភាគរយ

ដោយសារ Jin ជា​សមាជិកដែល​មាន​អាយុច្រើនជាងគេក្នុងក្រុម ដូច្នេះ​តាមគម្រោង គឺលោក​ត្រូវ​ចូលបម្រើទ័ពនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ជាហេតុម្ចាសភាគហ៊ុនមួយចំនួន ហាក់មាន​សម្ពាធ និង​គិតថាស្ថានភាពអាច​នឹង​ពិបាក​នៅ​ឆ្នាំក្រោយ។

ទោះជាយ៉ាងណា សមាជិក BTS នឹង​បន្ត​ចេញ​អាល់ប៊ុមទោល បន្ទាប់​ពី J-Hope, Jin និង Leader RM (ដែលគ្រោងចេញអាល់ប៊ុម​នៅក្នុងពេល​ឆាប់ៗ)។ ដូច្នេះ​ Suga, Jimin, V និង Jungkook ក៏នឹង​គ្រោង​ចេញ​អាល់ប៊ុមម្ដងម្នាក់ ជា​បន្តបន្ទាប់​នៅ ឆ្នាំក្រោយ។ HYBE ក៏បាន​បញ្ជាក់ដែរថា​ ក្រុម​នឹង​វិលជុំគ្នា​វិញជា​ប្រាកដនៅឆ្នាំ ២០២៥ ពោលគឺនៅពេលពួកគេបញ្ចប់​កាតព្វកិច្ចពីជួរទ័ពចប់សព្វគ្រប់។

ចំណុចសំខាន់​មួយទៀតនោះគឺ កាលវិភាគ​សម្រាប់ការចូលទ័ពរបស់ សមាជិកផ្សេង​ទៀតក្រៅពី Jin នៅមិនទាន់​ត្រូវបាន​សម្រេច​នៅឡើយទេ។

ជាក់ស្ដែង​នៅ​ឆ្នាំនេះ​ HYBE បាន​ផ្ដោតលើការបណ្ដុះភាព​ល្បីល្បាញ​ថែមមួយកម្រិតសម្រាប់តារា​របស់ខ្លួន​ផ្សេង​ទៀត រួមមាន៖ Seventeen, TXT, ENHYPEN, LE SSERAFIM និង NewJeans ដែលពួកគេ​ទាំងនេះ​ហើយ គឺជាអ្នកដែល​អាច​បំពេញ​វត្តមាន​នៅពេល BTS ផ្អាកសកម្មភាព​ការងារក្រុម ៣ឆ្នាំ

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់