• 2022-11-04 03:37:29
  • ព័ត៌មាន

ស្ងាត់ Sweet ដាក់គ្នាឡើងមហាជនសង្ស័យថាមិនស្រួល តែ សោភា និង សក្កដា មកទម្លាយការពិតចំថ្ងៃការក្មួយ

  • 2022-11-04 03:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជា​ថ្ងៃមង្គលការរបស់ក្មួយ តារាចម្រៀង ពេជ្រ សោភា ហើយក្នុងឱកាស​ពិសេស​នេះ​ ស្រាប់តែឃើញវត្តមានរបស់លោក ឆឹម សក្កដា ដែល​មិនមែនចូលរួមជា​ភ្ញៀវធម្មតា ប៉ុន្តែប្រៀបដូចជាសាច់ញាតិរបស់ម្ចាស់ដើមការដែរ។

វត្តមាន​ជុំគ្នា ក្នុង​រោងការរបស់ ពេជ្រ សោភា និង​ ឆឹម សក្កដា ពេលនេះ កាន់តែធ្វើឲ្យមហាជន​មាន​ការភ្ញាក់ផ្អើល ពិសេសអ្នក​ដែលឧស្សាហ៍តាមដានពីជីវិតស្នេហារបស់អ្នកទាំង ២។ នេះ​ក៏ដោយសារ​មួយរយៈធំចុងក្រោយ ពួកគេ​មិនមែន​បង្ហាញ​ភាពស្និទ្ធស្នាលណាមួយលើបណ្ដាញសង្គម ដូចទម្លាប់​ដែលធ្លាប់ធ្វើ​កាលពីអតីតកាល ជាហេតុគ្រប់គ្នាគិតថា ទំនាក់ជាទំនាក់ទំនងស្នេហារបស់ពួកគេ ប្រែប្រួល ឬមាន​បញ្ហា។

ទោះជាយ៉ាង​ណា គ្រប់យ៉ាង​ត្រូវ​បាន​ទម្លាយនៅថ្ងៃការក្មួយរបស់ តារា​ចម្រៀង និងជា​ផលិតករបទចម្រៀង ពេជ្រ សោភា ដោយសារពួកគេ​បាន​បង្ហាញ​ភាព​ល្អូកល្អិន និងស្និទ្ធស្នាល សបញ្ជាក់​ថា ពួកគេ​នៅតែស្រឡាញ់គ្នា ប៉ុន្តែកន្លងមកពួកគេ​លាក់មិនព្យាយាមបង្ហាញ​សកម្មភាព​ណាមួយលើបណ្ដាញសង្គម។

កុំថាឡើយអ្នកគាំទ្រ សូម្បី​លោកស្រី ទ្រី ដាណា និង អ្នកនាង សួស វីសា ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់ថាជាមិត្តល្អរបស់អ្នកនាង ពេជ្រ សោភា ក៏ភ្ញាក់​មិនធម្មតា ដោយពួកគេបានចម្អន់លេងសើចដាក់សាមីខ្លួនទាំងសងខាងទៀត។ ម្នាក់ៗ ពិតជា​រីករាយនឹងរូបភាពបែបនេះ ហើយក៏សាទរ នឹងទំនាក់ទំនងមួយនេះរបស់ពួកគេទាំងពីរដែរ។

អ្វី​ដែល​គួរ​ចាប់អារម្មណ៍មួយទៀត គ្រប់គ្នា​កាន់តែ​សង្ស័យ​ថា ក្នុងពេល​ឆាប់ៗ សោភា និង សក្កដា អាច​នឹង​មាន​ដំណឹង​ល្អ ជាការកាន់ដៃគ្នាចូលរោងជ័យទៀតផង ក្រោយក្មួយរបស់ សោភា បង្ហោះថា ខែនេះការក្មួយ រំលងមួយខែ ដល់ថ្ងៃពិសេសរបស់ មីង (សោភា) ម្ដង។ ទោះជាយ៉ាងណា គ្រប់គ្នានឹង​រង់ចាំមើល ថាតើថ្ងៃពិសេស​នោះ ជាថ្ងៃអ្វី ហើយក៏ចាំសាទរពេញទំហឹងដែរ៕

អត្ថបទ៖ ធារី

មតិយោបល់