• 2022-11-11 03:19:52
  • ព័ត៌មាន

ភ្ញាក់ផ្អើល ពេជ្រ សោភា និង ឆឹម សក្កដា ចូលរោងមង្គលនៅថ្ងៃនេះ

  • 2022-11-11 03:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីវ័យជ្រេ ពេជ្រ សោភា និងលោក ឆឹម សក្កដា សម្រេចចូលរោងជ័យនៅថ្ងៃនេះហើយ បន្ទាប់ពីល្បីបែកបាក់គ្នាមួយរយៈធំ។ លោក ប៉ែន ចំរុង បានទម្លាយដំណឹងនេះមុនគេតាមបណ្ដាញសង្គម ដោយមានភ្ជាប់រូបថត និងឈ្មោះគូស្នេហ៍វ័យជ្រេនេះទៀតផង។

ពិធីករ ប៉ែន ចំរុង និយាយថា ច្បាស់លាស់មួយគូទៀតហើយ រំភើបជំនួស ពូសក្កដា តស៊ូរហូតបានសម្រេច។ ក្នុងឱកាសចូលរោងមង្គលពិសាស្លាដក់កន្សែងរបស់លោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា នេះ លោកក៏សួរបែបលេងសើចទៅមិត្ដសិល្បៈដទៃទៀតថា “ចុះលោក តាន់ គីមសួរ កញ្ញា សុភ័ក្ដ្រ កុសុម៉ា និងកញ្ញា ពេជ្រ ស៊ូលី វិញយ៉ាងណាហើយ?”។

ក្រោយពីទទួលបានដំណឹងនេះ ទាំងមិត្ដសិល្បៈ និងអ្នកគាំទ្រ ហាក់ស្រឡាំងកាំង ដោយសារតែកន្លងទៅ ពេជ្រ សោភា បានប្រកាសផ្ដាច់ទំនាក់ទំនងស្នេហ៍ជាមួយនឹងលោក ឆឹម សក្កដា ហើយថែមទាំងបង្ហាញពីភាពទន់ជ្រាយរបស់អតនាគតដៃគូជីវិតរបស់នាងទៀតផង។ ទោះជាយ៉ាងណាក៏មានមិត្ដសិល្បៈ និងអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍ត្រេកអរចំពោះគូស្នេហ៍នេះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់