• 2022-11-16 02:40:29
  • ព័ត៌មាន

BTS បង្កើតប្រវត្តិសាស្ត្រថ្មី នាមជាបេក្ខភាពដណ្ដើមពានសំខាន់លើរបស់ Grammy ឆ្នាំ ២០២៣

  • 2022-11-16 02:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Recording Academy បាន​ប្រកាសបេក្ខភាពដែល​មាន​មុខដណ្ដើមពាន​ 2023 GRAMMY Awards ហើយ ដោយក្នុងនោះក៏មាន BTS ដែរ។

ឆ្នាំនេះ BTS ត្រូវ​បាន​ប្រកាសថា ជាបេក្ខភាពជាមួយនឹង Coldplay សម្រាប់ពាន់រង្វាន់ "Best Pop Duo/Group Performance” តាមរយៈបទ "My Universe”។ ជាមួយគ្នានោះ អ្នកដែល​ឡើងជា​បេក្ខភាព​ប្រកួតជាមួយនឹង​ BTS និង Coldplay រួមមាន៖

- បទ “Don’t Shut Me Down” របស់ ABBA

- បទ "Bam Bam” របស់ Camila Cabello ជាមួយនឹង​ Ed Sheeran

- បទ "I Like You (A Happier Song) របស់ Post Malone និង Doja Cat”

- បទ "Unholy” របស់ Sam Smith និង Kim Petras

បន្ថែមពីលើនេះ បទ "Yet To Come” របស់ BTS ក៏មាន​ឈ្មោះ​ដណ្ដើមពាន "Best Music Video” ប្រកួតជាមួយនឹង​ បទ "Easy On Me” របស់ Adele, បទ “Woman” របស់ Doja Cat, បទ "The Heart Part 5” របស់ Kendrick Lamar, បទ "As It Was” របស់ Harry Styles និង បទ "All Too Well: The Short Film” របស់ Taylor Swift

លទ្ធផលបេក្ខភាព​នេះ​ បាន​បញ្ជាក់ និងជាទីសាទរ សម្រាប់ BTS ព្រោះ​នេះ គឺជាបទចម្រៀងកូរ៉េទី១ ដែល​ឈរឈ្មោះ​ដណ្ដើមពានក្នុងប្រវត្តិសាស្ត្រ ហើយក៏បាន​ធ្វើឲ្យក្រុម កា្លយជាតារាកូរ៉េដំបូងគេបង្អស់ ដែល​អាចធ្វើរឿងនេះ​បាន​ដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី