/tep2/63749b9f07cc6_1668586380_medium.jpg)
- 2022-11-16 08:19:45
- ព័ត៌មាន
សូដានីតា ក្តៅស្លឹកត្រចៀក អាចនឹងយកបំណុលវិញ ក្រោយ សឿ សុធារ៉ា ឲ្យនាងទៅខមាទោសម្តាយ
- 2022-11-16 08:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូដានីតា ក្តៅស្លឹកត្រចៀក អាចនឹងយកបំណុលវិញ ក្រោយ សឿ សុធារ៉ា ឲ្យនាងទៅខមាទោសម្តាយ
ចន្លោះមិនឃើញ
ក្រោយ សូដានីតា ទទួលបានដំណឹង សឿ សុធារ៉ា និយាយដល់រឿងបំណុលតុងទីន ហើយថែមទាំងឲ្យអ្នកនាង ទៅខមាទោសម្តាយដែលបានស្លាប់ទៅហើយនោះ ធ្វើឲ្យនាងក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង រហូតនាងដាច់ចិត្តសរសេរនៅលើបណ្តាញសង្គមរៀបរាប់ទាំងក្តៅចិត្ត។
ក្រោយទទួលបានដំណឹងដ៏រសើបមួយរបស់ អ្នកនាង សឿ សុធារ៉ា និយាយដល់រឿងតុងទីន ហើយថែមទាំងឲ្យអ្នកនាង ទៅខមាទោសម្តាយដែលបានស្លាប់នោះទៀត ធ្វើឲ្យអ្នកនាង សូដានីតា ក្តៅស្លឹកត្រចៀកដោយបានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ក្នុងនោះអ្នកនាងបានប្រើពាក្យធ្ងន់ៗបញ្ជាក់ថា «តើប្អូនជាមនុស្ស រស់នៅដែលប្រើខួរក្បាលជាមនុស្សរឺក៏ជាអ្វី ? ដែលមិនស្គាល់គុណទោស នៃការលើកលែងបំណុលជិត៥មុឺន$$$ ដែលកន្លងលេងតុងទិនមិនសងខ្ញុំ»។ ក្នុងនោះអ្នកនាងបានបញ្ជាក់បន្ថែមទៀតថា ចំពោះរឿងបំណុលតុងទីន ប្រាំម៉ឺនដុល្លារ(៥ម៉ឺន) អ្នកនាងមិនយកវិញផង នៅថែមឲ្យនាងទៅខមាទោសម្តាយដែលបានស្លាប់នោះទៀត ។
ត្រង់ចំណុចនេះអ្នកនាង សូដានិតា និងLive បកស្រាយនិយាយរឿងបំណុលលុយតុងទីននេះ បើ សឿ សុធារ៉ា មិនបកស្រាយសុំទោសជាសារធារណៈទេ និងមិនមកជួបនាង នោះនាងនិងសុំលើកយកលុយបំណុលមកវិញទាំងអស់ ហើយថែមទាំងចេញលិខិតពីខាងមេធាវី ធ្វើកិច្ចចរចារសងបំណុល ហើយអាចនឹងទាមទាសងជំងឺចិត្តបន្ថែមទៀតផងដែរ។