• 2022-11-24 06:55:06
  • ព័ត៌មាន

ចាប់ពីឆ្នាំ២០២២ នេះ តទៅ កម្ពុជានឹងរៀបចំពិធីបុណ្យរំលឹកគុណអង្គររាល់ឆ្នាំ

  • 2022-11-24 06:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចរៀបចំពិធីបុណ្យរំលឹកគុណអង្គររយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។

រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ឲ្យប្រារព្ធពិធីបុណ្យនេះ រៀងរាល់ថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ នៃឆ្នាំនីមួយៗ។ សម្រាប់ឆ្នាំដំបូងនេះ ក្រសួងវប្បធម៌ បានចេញសារាចរណែនាំមួយស្ដីពី ការរៀបចំពិធីបុណ្យរំលឹកគុណអង្គរ ដល់អាជ្ញាធរអប្សរា។

រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា ទើបចេញសារាចរនេះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមអានសម្អិតនូវសេចក្ដីណែនាំរបស់ក្រសួងដូចតទៅ៖

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី