• 2022-11-24 08:36:22
  • ព័ត៌មាន

សង្ហាដូចទេវបុត្រមែន តែលក្ខខណ្ឌជ្រើសគូអនាគតរបស់ ប៊ឺរី សាមញ្ញបំផុត

  • 2022-11-24 08:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងមានមន្តស្នេហ៍ គឺកំលោះសង្ហា ប៊ឺរី មាននារីមិនតិចនាក់នោះទេដែលចាប់អារម្មណ៍ រហូតដល់អ្នកខ្លះលួចស្នេហ៍ ធ្វើឲ្យម្ចាស់មិនដឹងខ្លួន តែបើបានដឹងថាកំលោះសង្ហារូបនេះជ្រើសរើសគូអនាគតទៅថ្ងៃខាងមុខនោះ សឹងតែមិនចង់ជឿថា តារាប្រុសម្នាក់នេះ មិនរើសច្រើន។

បើតាមការបញ្ជាក់របស់តារាប្រុសរូបនេះ បានបញ្ជាក់ថា បើនិយាយដល់រឿងគូស្រករនេះ លោកមិនគិតជ្រើសរើសឲ្យហួសហេតុពេកនោះទេ ព្រោះឥឡូវលោកកាន់តែមានអាយុច្រើនជាងមុន ហើយក៏ត្រូវគិតអំពីរឿងនេះដែរ។ លោក ប៊ឺរី បានបន្ថែមឲ្យដឹងទៀតថា សម្រាប់រឿងការជ្រើសរើសគូស្រករនេះលោកមិនជ្រើសរើសច្រើននោះទេ។ ប៊ឺរី ៖ «ខ្ញុំមិនគិតទេបង សំខាន់ស្រលាញ់គ្នា សុំជាមនុស្សឧស្សាហ៍ ស្មោះត្រង់នឹងគ្នា ចេះយោគយល់អធ្យាស្រ័យគ្នា និងស្រលាញ់ក្រុមគ្រួសារខ្ញុំប៉ុណ្ណឹងបានហើយ »

ជុំវិញរឿងផ្ទាល់ខ្លួន តារាប្រុសរូបនេះក៏មិនលាក់បាំងអ្វីនោះដែរ ដោយលោកបានប្រាប់ត្រង់ៗថា សព្វថ្ងៃនេះលោកកំពុងតែមមាញឹកជាមួយការងារច្រើន ហើយឥឡូវនេះវ័យក៏កាន់តែជ្រេទៅមុខ។ សព្វថ្ងៃលោកក៏កំពុងតែសម្លឹងរកមើលគូអនាគតដែរ។ បើនិយាយពីរឿងថ្ងៃខាងមុខវិញ ប៊ឺរី មានគម្រោងបើកអាជីវកម្មសមល្មម ប្រសិនបើមានដៃគូ ដើម្បីរកស៊ីជាមួយគ្នាបង្កើតគ្រួសារដែលមានសភមង្គល៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់