- 2022-11-28 07:45:00
- ព័ត៌មាន
ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ Kris Wu នឹងទៅជាយ៉ាងណា ក្រោយជាប់ពន្ធនាគារ ១៣ឆ្នាំ?
- 2022-11-28 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ Kris Wu នឹងទៅជាយ៉ាងណា ក្រោយជាប់ពន្ធនាគារ ១៣ឆ្នាំ?
ចន្លោះមិនឃើញ
ថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា KRIS WU ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ។ បន្ទាប់ពីតុលាការស្រុក Chaoyang ទីក្រុងប៉េកាំងបានប្រកាស ជាសាធារណៈនូវសាលក្រមនៃសំណុំរឿងរបស់ចុងចោទ Wu Yifan (Kris Wu) ពីបទរំលោភសេពសន្ថវៈនារីភេទ។
Kris Wu ត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិរហូតដល់ ២០៦ លានដុល្លារ។ ក្រោយពីតារាសម្ដែងរូបនេះជាប់ពន្ធនាគារ ទ្រព្យសម្បត្តិច្រើនមហាសាលនេះមិនទាន់ដឹងនៅឡើយថាអ្នកណាអ្នករាប់រងជំនួស ហើយទ្រព្យទាំងនោះពេលនេះនៅក្នុងដៃអ្នកណា។
បន្ទាប់ពីត្រូវបានចាប់ខ្លួននៅចុងខែកក្កដា ឆ្នាំ ២០២១ លោក Kai បានស្នើឱ្យសាច់ញាតិ របស់ខ្លួនការពារ ទ្រព្យសម្បត្តិចំនួន ២០៦ លានដុល្លារ របស់លោក ដោយរំលាយក្រុមហ៊ុន និងលក់ផ្ទះរបស់ Kai ចេញពីប្រទេសចិន។ ទ្រព្យសម្បត្តិទាំងមូលរបស់តារាសម្ដែង មានការចេញផ្សាយឱ្យដឹងថាបានផ្លាស់ទៅប្រទេសកាណាដាវិញហើយ ដោយមានក្រុមគ្រួសាររបស់ Kai ការពារជំនួស។
បញ្ជាក់ផងដែរថា ការកាត់ទោសចុងក្រោយនេះ Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដប់ខែពីបទឧក្រិដ្ឋជាច្រើន ហើយបានសម្រេចអនុវត្តការជាប់ពន្ធនាគាររយៈពេលថេរចំនួន ១៣ ឆ្នាំរួមទាំងការនិរទេសចេញពីប្រទេសផងដែរ៕