- 2022-11-30 03:21:51
- ព័ត៌មាន
ស្គាល់ D.O ច្បាស់ និងដឹងពី ៧ ចំណុចនេះហើយ អ្នកពិបាកព្រងើយកន្តើយដាក់ណាស់
- 2022-11-30 03:21:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ D.O ច្បាស់ និងដឹងពី ៧ ចំណុចនេះហើយ អ្នកពិបាកព្រងើយកន្តើយដាក់ណាស់
ចន្លោះមិនឃើញ
បើទោះអ្នកជាអ្នកគាំទ្រ EXO ឬយ៉ាងណាក៏ដោយ ក៏មានរឿងមួយអ្នកមិនអាចបដិសេធបានដែរ នោះគឺសមត្ថភាពឥតខ្ចោះគ្រប់ទម្រង់របស់ D.O ក្នុងវិស័យសិល្បៈ។ លោកបានផ្លាស់ប្ដូរ និងអភិវឌ្ឍខ្លួនយ៉ាងអស្ចារ្យ នៅនឹងមុខភ្នែកអ្នកគាំទ្រ តាំងពីចូលសិល្បៈដំបូង ក្នុងនាមជាតារាចម្រៀង ឬ Idol និងនាមជាតារាសម្ដែង ដែលស៊ូតាំងពីជាតួរង រហូតកាន់កាប់តំណែងតួឯក។
ហេតុផល ៧យ៉ាងផ្សេងទៀត នឹងបញ្ជាក់ច្បាស់ៗជូនប្រិយមិត្ត ក្នុងពេលឥឡូវ តាមរយៈអត្ថបទនេះ៖
១. មានចរិត ពីរ កប់ពីក្នុង
ចាត់ទុកថា នេះគឺជាមន្តស្នេហ៍ប្រចាំរបស់ D.O ព្រោះពេលចូលរួមកម្មវិធីកម្សាន្តណាមួយ លោកគឺជា Idol ម្នាក់ដែលមានចរិត Cute ដូចកូនក្មេង។ ប៉ុន្តែពេលឡើងជាន់លើឆាកសម្ដែង ឬប្រែជា Idol D.O ប្ដូរទៅជាបុរសដែលម៉ឺងម៉ាត់មួយរំពេច។
២. ជាតារាសម្ដែងដែលឆ្លាត
តាំងពី D.O ទទួលបានឱកាសសម្ដែងក្នុងរឿង "It’s Okay, That’s Love” អ្នកដែលធ្លាប់គាំទ្រអាជីពជា Idol របស់លោក មានការភ្ញាក់ផ្អើលបាត់ទៅហើយ ព្រោះការសម្ដែងរបស់លោក គឺលើសពីការរំពឹងទុកទៅទៀត។
តៗរហូតមក D.O ក៏ស្រាប់តែឡើងតំណែង ជាតួឯកធំ ក្នុងរឿង "100 Days My Prince” និងពេលនេះ គឺជាតួឯកប្រុសឆ្នើម ប្រចាំរឿងភាគ "Bad Prosecutor” ទៀត។ រឿងទាំងអស់នេះហើយ ដែលបានធ្វើឲ្យគ្រប់គ្នា កាន់តែច្បាស់នឹងភ្នែក ពីទេពកោសល្យក្នុងការបត់បែនគ្រប់ស្ថានភាពរបស់តារាសម្ដែង Do Kyungsoo។
៣. អាចចាប់អាជីពជា អ្នកបិត Screen ទូរសព្ទបាន
ក្នុងភាគមួួរបស់កម្មវិធី **Knowong Bros** តារាប្រុសរូបនេះបាន បង្ហាញសមត្ថភាព ក្នុងការបិត **Screen** ទូរសព្ទបានយ៉ាងមានរបៀប និងផ្ចិតផ្ចង់បំផុត។ នៅពេលឃើញ ទឹកដៃរបស់ **D.O** បែបនេះ ស្រាប់តែក្រុមការងារ ឬ តារាៗរបស់កម្មវិធី ហុចទូរសព្ទ ឲ្យ **D.O** ជួយបិតជាបន្តបន្ទាប់។៤. មានមន្តស្នេហ៍ជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នា
អ្នកណាដែលបានស្គាល់ ចរិតរបស់ D.O នៅខាងក្រៅ គេចមិនផុតពីលាន់មាត់ ថាស្រឡាញ់ទេ ព្រោះបុរសម្នាក់នេះ មិនមែនជាមនុស្សដែលមាត់ផ្សេងចិត្តផ្សេង ឬ មានកលអ្វីមួយក្នុងបំណងអាក្រក់ដាក់អ្នកណាម្នាក់ឡើយ។ កើតមកជាកូនប្រុសដែល មានអាកប្បកិរិយាល្អ ចេះគួរសម ចេះឱនលំទោន និងត្រឹមត្រូវ មិនចេះគុំគួនអ្នកណា ទើបទៅណាមកណា D.O មានតែអ្នកអាណិតស្រឡាញ់ទាំងអស់។
៥. មិនចេះបើបណ្ដាញសង្គមទេ
សម័យនេះទៅហើយ មនុស្សភាគច្រើនសុទ្ធតែមានគណនីបណ្ដាញសង្គមរៀងខ្លួន ពិសេសបើជាតារាទៀត មុខជាត្រូវបង្កើត ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងអ្នកគាំទ្រកាន់តែច្រើនហើយ។ ប៉ុន្តែសម្រាប់ D.O ហាក់ដូចជាមិនខ្វល់នឹងរឿងនេះទេ។ មិនថា Twitter, Facebook ឬ Instagram លោកមិនមាន ដូចសមាជិករួមក្រុមឡើយ។
សាមីខ្លួនធ្លាប់បានលើកឡើងថា ខ្លួនមិនពូកែប្រើទេ ហើយក៏មិនសូវយល់ពីរបៀបប្រើដែរ។ កត្តានេះកាន់តែធ្វើឲ្យ មហាជនកោតសរសើរ ព្រោះសបញ្ជាក់ពីភាពចាស់ទុំមួយកម្រិតរបស់ D.O ដែលមិនខ្វល់នឹងអ្វីទាំងអស់ដែលកើតមាន។
៦. មានសំឡេងដ៏ក្រអួន អាចសម្លាប់ចិត្តអ្នកស្ដាប់
នេះគឺជាសមត្ថភាពដ៏អស្ចារ្យចេញពីក្នុងខ្លួនរបស់ D.O ផ្ទាល់ ហើយគ្រប់គ្នាគ្មានថ្ងៃភ្លេចបានឡើយនូវមន្តស្នេហ៍មួយនេះ។ រាល់ពេល D.O ចាប់កាន់ក្បាលម៉ៃក្រូ បង្ហើរសំនៀង ម្នាក់ៗសឹងភ្លេចដកដង្ហើម ដោយសំឡេងដ៏ក្រអួន បំពេរអារម្មណ៍ឲ្យលង់មិនធម្មតាឡើយ។
៧. មានសមត្ថភាពអស្ចារ្យក្នុងការរាំក្បាច់ Tap Dance
ត្រឹមច្រៀង សម្ដែង ឬរាំបទភ្លេងបែប Hip-Hop មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែ D.O ក៏អាចរាំបទភ្លេងចង្វាក់ Tap Dance ដែរ។ ដោយសារចង្វាក់ប្រភេទនេះ កម្រមានអ្នកអាចរាំបានណាស់ ព្រោះត្រូវផ្លាស់ជើងឲ្យលឿន និងទាន់ចង្វាក់ ហើយវាពុំមែនជាការងាយស្រួលឡើយ។ ប៉ុន្តែ Do Kyungsoo អាចធ្វើបាន ហើយបានយ៉ាងល្អទៀតផង៕