• 2022-12-05 03:38:39
  • ព័ត៌មាន

រំភើប! ទោះគ្មានអ្នកជូនដូចគេ សុវត្ថិឌី ធារីកា ងើបពីព្រលឹមជូនប្អូនប្រុសទៅប្រឡងជួសអ្នកមានគុណ

  • 2022-12-05 03:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាក្តុកក្តួលរំជួលចិត្តណាស់ ឃើញគេមានប៉ាម៉ាក់ជូនកូនៗទៅប្រឡងដើម្បីលើកទឹកចិត្តតែចំណែក សុវត្ថិឌី ធារីកា វិញគ្មានឪពុកម្តាយដូចគេនោះទេ គឺមានតែនាងម្នាក់ប៉ុណ្ណោះដែលប្រឹងងើបតាំងពីព្រលឹមដើម្បីជូនដំណើរប្អូនប្រុសទៅប្រឡង ឲ្យទាន់ពេលវេលា រួមទាំងពាក្យជូនពរនិងណែនាំជាច្រើន។

តាមរយៈវីដេអូគណនីហ្វេសប៊ុករបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារីកា បានងើបពីព្រលឹមដើម្បីជូនដំណើរប្អូនប្រុសជាទីស្រលាញ់ទៅប្រឡងបាក់ឌុប នៅសាលា ជាស៊ីម សន្ធរមុខ ដើម្បីលើកទឹកចិត្តប្អូនជំនួសប៉ាម៉ាក់ដែលបានឃ្លាតទៅសែនឆ្ងាយដោយគ្មានថ្ងៃត្រឡប់ ឃើញហើយពិតជារំភើបខ្លាំងណាស់។

នៅមុនពេលប្រឡងមួយថ្ងៃ សុវត្ថិឌី ធារីការ ក៏បានបញ្ជាក់ផងដែរថា ប្អូនប្រុសរបស់នាងដែលមានឈ្មោះថា សុវត្ថិឌី វីរ៉ាយុទ្ធ ត្រូវប្រឡងទុតិយភូមិនៅថ្ងៃនេះ ហើយនៅមុនថ្ងៃប្រឡងនាងក៏បានជូនពរប្អូនប្រុសដោយការខិតខំប្រឹងប្រែង ព្រោះគ្មានឪពុកម្តាយងើបពីព្រលឹមជូនដំណើរនិងលើកទឹកចិត្តដូចមុននោះទេ តែ ធារីកា មានតែជូនពរប្អូនប្រុសឲ្យជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិនេះ ត្រូវតស៊ូ ខិតខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រឡង តស៊ូប្រឡងឲ្យជាប់ដើម្បីឲ្យលោកអ្នកមានគុណទាំងពីរសប្បាយចិត្ត។ តារាស្រីរូបនេះបានបន្ថែមទៀតថា ជីវិតគឺបែបនេះ ហាក់បីដូចទឹករលកមែន តែកុំឲ្យរលកមកប៉ះយើងដួលឲ្យសោះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់