• 2022-12-08 03:34:14
  • ព័ត៌មាន

Elon Musk ថាចង់ដាល់ Kanye West កណ្ដាលមុខ ដោយសារគ្រឺតនឹងសម្ដីដ៏ហួសចិត្ត

  • 2022-12-08 03:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk បាន​ធ្វើឲ្យពិភពលោក​មាន​ការភ្ញាក់ផ្អើល​ នៅពេល​បោះពាក្យសម្ដីថាខ្លួនចង់ដាល់មុខ Kanye West។ ថៅកែថ្មីរបស់ Twitter រូបនេះ​បាន​ចូលរួម​ក្នុង​កម្មវិធីផ្សាយផ្ទាល់ Q& A លើ Twitter Space កាលពីថ្ងៃទី០៣ ខែធ្នូ កន្លងទៅ ដោយបាន​ឆ្លើយនូវសំណួរជា​ច្រើន។

ជាក់ស្ដែង កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នា២០២២ គេហទំព័រទ្រឹស្ដីសមគំនិតស្តាំនិយមរបស់សហរដ្ឋអាមេរិកគឺ Infowars បានចុះផ្សាយបទសម្ភាសន៍មួយដែលម្ចាស់កម្មវិធី Alex Jones ធ្វើឡើងជាមួយតារារ៉េប Kanye West ដោយបានកោតសរសើរអ្នកនយោបាយមួយរូបគឺលោក Adolf Hitler ហើយច្រានចោលថា Holocaust (កាបូជាដោយភ្លើង) បាន​កើតឡើង មិនមែនដោយសារ Adolf Hitler ជាអ្នកសម្លាប់ជនជាតិជ្វីសចំនួន ៦លាននាក់ នោះទេ។

Elon Musk បាន​ប្រាប់ថា​ អ្នកដែលបាន​ស្ដាប់សំណួរចម្លើយ កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំផ្ទាល់ ពិតជា​ចង់ដាល់មុខ Kanye ណាស់ ព្រោះពិតជាញុះញង់ឲ្យខ្ញុំមានទំនោរទៅរកអំពើហិង្សា អ៊ីចឹងវាមិនល្អទាល់តែសោះ»

លោក Musk បន្តថា៖ «ខ្ញុំគិតថា វាសំខាន់ណាស់ដែលមនុស្សគ្រប់គ្នា​ដឹង​ថា​ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ ចំណុចខ្លះ អ្នកត្រូវ​តែនិយាយពីអ្វីដែលជាការញុះញង់ឲ្យមាន​អំពើហិង្សា ព្រោះ​វាផ្ទុយនឹងច្បាប់របស់សហរដ្ឋអាមេរិក»។

ជាការពិត ពាក្យសម្ស្ដីចេញជាសាធារណៈ របស់ Kanye West បាននាំលោក ឲ្យប្រឈមមុខនឹងរលកនៃការធ្វើពហិការដ៏ធំបំផុតក្នុងអាជីពការងារ ដូចជាត្រូវបានដកហូតតំណែងមហាសេដ្ឋីលុយដុំ ដោយទស្សនាវដ្ដី Forbes កាលពីថ្ងៃទី ២៥ ខែតុលា ម៉ាកយីហោធំៗជាច្រើនបានលុបចោលកិច្ចសន្យាផ្សាយពាណិជ្ជកម្មដូចជា Adidas, GAP ជាដើម។ គ្រប់យ៉ាងដែល​បាន​កើតឡើង គឺដោយសារតែចលនាប្រកាន់ពូជសាសន៍របស់លោក។

នៅក្នុងបទសម្ភាសន៍មួយនៅលើ Timcast IRL, Kanye West បានបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ លោកបាននិយាយថា លោកជំពាក់រដ្ឋាភិបាលសហព័ន្ធប្រហែល ៥០ លានដុល្លារ​​​ ក្នុងពន្ធ និង ៧៥ លានដុល្លារ នៅក្នុងគណនីធនាគារចំនួនបួនដែលជាប់គាំង៕

ប្រភព៖ nme អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី