• 2022-12-09 03:48:43
  • ព័ត៌មាន

Jackson Wang សារភាពរៀបការមុនអាយុ ៣៥ ឆ្នាំ តែបារម្ភត្រូវជួប ឧបសគ្គ​ ធំមួយនៅពាំងពីមុខ

  • 2022-12-09 03:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Jackson Wang (GOT7) បាន​ធ្វើដំណើរទៅកាន់ប្រទេសថៃ សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ Magic Man រយៈពេល ៣យប់ ក្នុងទីក្រុងបាងកក។

អំឡុងពេល​ស្នាក់នៅប្រទេស​នេះ​ Jackson Wang បាន​ផ្ដល់បទសម្ភាសពិសេស​ជាមួយនឹងកម្មវិធី WOODY FM។ លោក​បាន​ពិភាក្សាច្រើនប្រធានបទណាស់នៅ​ចំពោះមុខអ្នកទស្សនាការផ្សាយផ្ទាល់ទាំងអស់ ពិសេស​កាន់តែចាប់អារម្មណ៍លោកថែមទាំងបាន​បង្ហើបពីជីវិតស្នេហាទៀតផង។

Jackson Wang ក៏ស្រាប់តែសារភាពថា ខ្លួន​ចង់រៀបការមុនចូលងាយុ ៣៥ឆ្នាំ។ Jackson ដែលពេលនេះ​មាន​វ័យ ២៨ឆ្នាំ ទម្លាយបែបនេះ​ បានសេចក្ដី​ថាលោកនៅ​សល់មិនច្រើនទេ ដើម្បីរៀបចំ ឬជ្រើសគូអនាគត។

«អាចថា នៅថ្ងៃណាមួយដែល​ខ្ញុំជួបនឹង​អនាគតប្រពន្ធខ្ញុំ ពេល​នោះ​ហើយដែលខ្ញុំនឹង​គិតគូរពីគ្រួសារមុនគេបង្អស់»។ នេះជា​អ្វី​ដែល Jackson បាន​លើកឡើង។

យ៉ាងណា​ក្ដីសម្រាប់អ្នកគាំទ្រគិតថា តារាប្រុសរូបនេះ អាចមានឧបសគ្គមួយ នៅពេលនិយាយអំពីការស្វែងរកអនាគតភរិយា និងការចាប់ផ្តើមគ្រួសារផ្ទាល់ខ្លួន។

នៅពេលដែល ពិធីករ WOODY សួរថាតើ Jackson កំពុងណាត់ជួប ឬមានស្នេហាជាមួយនរណាម្នាក់នាពេលបច្ចុប្បន្ននេះឬទេ?

WOODY: តើមានអ្នកណាទាក់ទងឬនៅ?

Jackson: អ្នកចង់បានន័យថា សារភាពមែនទេ?

WOODY: ដូចថា មានអ្នកណាដែលចាក់ចំបេះដូងអ្នកឬនៅ? មានអ្នកណាសួរអត់?

Jackson: អត់ទេ!

WOODY: ចុះមានសួរអ្នកណាម្នាក់ឬនៅ?

Jackson: អត់មានទេ!

ទោះជាយ៉ាងណាការគិតរបស់អ្នកគាំទ្រ អាច​នឹង​ត្រូវ ព្រោះ​ស្របពេល Jackson គឺជាតារាដែលមានភាពមមាញឹកនឹងការងារ ដូច្នេះអាចជា​រឿងលំបាកសម្រាប់លោកក្នុងការស្វែងរកស្នេហ៍ពិត។ តារាហុងកុងរូបនេះ​និយាយថា៖ «ខ្ញុំអាចនឹងនិយាយថា “អូហ៍ នេះគឺជានារីដែលឥតខ្ចោះ” រូចហើយយើងក៏ចាប់ផ្ដើមជជែកគ្នា […] ហើយ ២នាទីក្រោយ ក៏ទៅជា “អូហ៍ លាហើយ!” យល់អ្វីដែលខ្ញុំនិយាយទេ? ទំនាក់ទំនងនោះវាតែងតែខ្លី ហើយបែបថា “អេ! កំពុងធ្វើអីហ្នឹង? គម្រោងនៅសប្ដាហ៍បន្ទាប់ជាអ្វី?” ហើយក្រោយមកក៏ “អូហ៍ យេ! ខ្ញុំនឹង​ហោះចេញទៅក្រៅថ្ងៃស្អែក” ដូច្នេះ​គិតៗទៅ វា​ពិតជាពិបាក​ក្នុងការភ្ជាប់ទំនាក់ទំនងណាស់»

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី