- 2022-12-09 06:55:05
- ព័ត៌មាន
ដំណឹងក្ដៅ! ប៉ែន ចំរុង បដិសេធបកស្រាយអ្វីទាំងអស់ ក្រោយធ្លាយរឿងតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ
- 2022-12-09 06:55:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងក្ដៅ! ប៉ែន ចំរុង បដិសេធបកស្រាយអ្វីទាំងអស់ ក្រោយធ្លាយរឿងតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ
ចន្លោះមិនឃើញ
មហាជន ជាពិសេសអ្នកគាំទ្រតារាសម្ដែង និងជាពិធីករល្បីឈ្មោះ ប៉ែន ចំរុង មានការភ្ញាក់ផ្អើល ក្រោយធ្លាយដំណឹងនៅថ្ងៃទី៩ ខែធ្នូ នេះថា ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសលោក និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាការរយៈពេល ១០ខែ និងពិន័យជាប្រាក់ជាច្រើនលានរៀល។
នៅរសៀលថ្ងៃទី៩ ខែធ្នូ នេះ Sabay បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោក ប៉ែន ចំរុង ប៉ុន្ដែលោកសុំមិនបកស្រាយអ្វីទាំងអស់ ដោយថាលោកកំពុងតែរវល់ដោះស្រាយបញ្ហានេះ។ ប៉ុន្ដែបើតាមសាលក្រម ដែលត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់យកមកចុះផ្សាយ ឲ្យដឹងថា លោក ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រងនូវបទចោទ “បរិហារបង្កាច់កេរ្ដិ៍” ប្រព្រឹត្ដនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់ថា តុលាការ ក៏បង្គាប់ឲ្យលោក ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងជំងឺចិត្ដទៅដើមបណ្ដឹងឈ្មោះ គាន ណារិត សរុបចំនួន ៦០លានរៀលផងដែរ។ គិតត្រឹមម៉ោងជិត ២រសៀលថ្ងៃទី៩ ខែធ្នូ គេនៅមិនទាន់ដឹងថាតើតុលាការ បង្ខំឲ្យលោក ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី អនុវត្ដទោសក្នុងពន្ធនាគារ ឬយ៉ាងណានោះទេ? ប៉ុន្ដែតុលាការ បើកផ្លូវឲ្យប្ដឹងទាស់តាមកំណត់ច្បាប់៕