- 2022-12-14 04:00:00
- ព័ត៌មាន
អ្នកបាននៅជិត Jessi លាន់មាត់សឹងគ្រប់គ្នាពីក្លិនខ្លួនអស្ចារ្យ តែអ្នកនឹងភ្ញាក់ផ្អើលនូវចំនួនលុយ នាងជះលើ «ទឹកអប់»
- 2022-12-14 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបាននៅជិត Jessi លាន់មាត់សឹងគ្រប់គ្នាពីក្លិនខ្លួនអស្ចារ្យ តែអ្នកនឹងភ្ញាក់ផ្អើលនូវចំនួនលុយ នាងជះលើ «ទឹកអប់»
ចន្លោះមិនឃើញ
តារារ៉េប Jessi មិនត្រឹមតែត្រូវបានគេស្គាល់ច្បាស់ពីការរៀបចំខ្លួនបែបស៊ីវីល័យ ឬទាន់សម័យផុតលេខនោះទេ ប៉ុន្តែក្លិនខ្លួនរបស់នាងក៏ក្រអូប លើសស្មានដែរ។
តួយ៉ាងដូចកាលពីចូលរួមក្នុងកម្មវិធី Meet And Greet ជាមួយនឹងអ្នកគាំទ្រខ្មែរ អំឡុងពេលនៃដំណើរមកកាន់ទឹកដីកម្ពុជាកាលពី ដើមខែធ្នូ គ្រប់គ្នាដែលបានជួបផ្ទាល់ជាប់ចិត្តនឹងក្លិនខ្លួនដ៏ក្រអូបរបស់នាងណាស់។ ដោយសារក្រអូបពេក កេសរ ដែលជាពិធីការិនីក្នុងកម្មវិធីថ្ងៃនោះ ក៏បានលាន់មាត់សរសើរ ហើយ Jessi តបតាមចរិតរួសរាយរបស់ខ្លួនថា «ដោយសារមន្តស្នេហ៍ ទឹកអប់ Channel»។
ទោះជាយ៉ាងណា កាន់តែច្បាស់បន្ថែម ពេលនាងបង្ហាញវត្តមានក្នុងវីដេអូ Challenge "What’s In My Bag” របស់ 1st Look តារាស្រីរូបនេះកាន់តែបញ្ជាក់ព័ត៌មានមួយចំនួនដែលគ្រប់គ្នាមិនអាចរំលងបាន។
ក្នុងកាបូបរបស់ Jessi របស់ដែលនាងដាច់ខាតខ្វះមិនបាន និងស្ពាយទៅតាមគ្រប់ទីកន្លែងនោះមាន ទឹកអប់សំណព្វចិត្ត។ រៀងរាល់ខែ នាងតែងចំនាយលុយទិញទឹកអប់ CHANEL ថ្មីមួយដបជានិច្ច។ ឯប្រភេទទឹកអប់ដែលនាងស្រឡាញ់ជាប់ចិត្តជាងគេនោះគឺ Chane Eau Tendre របស់ CHANEL មានតម្លៃ ១៨៣ដុល្លារ។ ប្រសិននាងទិញរាល់ខែ ដូច្នេះក្នុងឆ្នាំ នាងត្រូវចាយដល់ទៅ ២ ០០០ដុល្លារ ឯណោះ លើទឹកអប់តែទឹកអប់មួយមុខប៉ុណ្ណោះ៕
ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖