- 2022-12-15 01:00:00
- ព័ត៌មាន
ខ្លះខំចោទថារៀបការហើយ ខ្លះថាមានកូន ខណៈ RM ទម្លាយថាក្នុងជីវិតនេះ ទំនងមិនស្គាល់ជាតិរៀបការនឹងគេទេ
- 2022-12-15 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លះខំចោទថារៀបការហើយ ខ្លះថាមានកូន ខណៈ RM ទម្លាយថាក្នុងជីវិតនេះ ទំនងមិនស្គាល់ជាតិរៀបការនឹងគេទេ
ចន្លោះមិនឃើញ
ក្នុងចំណោមសមាជិកទាំងអស់របស់ BTS គឺ RM ត្រូវរងនូវពាក្យចចាមអារ៉ាមមិនចេះស្វាងថា លោករៀបការរួចហើយ ព្រមទាំងមានកូនទៀត។ ទោះជាយ៉ាងណា វាគ្រាន់តែជាពាក្យមិនពិត ព្យាយាមបង្ខូចឈ្មោះតារាប្រុសរូបនេះប៉ុណ្ណោះ។
សម្រាប់ Namjoon ឬ RM បានត្រឹមអង្គុយហួសចិត្ត និងច្រានចោលរាល់អ្វីដែលបានលើកឡើងនោះ ហើយបញ្ជាក់ទៀតថា ខ្លួនមិនទាំងដឹងថា ពេលណាលោកនឹងរៀបការផង។ ប៉ុន្តែថ្មីៗនេះ កាន់តែច្បាស់ ស្របពេលលោកទម្លាយអារម្មណ៍ពិត ដែលលាក់មកជាយូរ នូវភាពភ័យខ្លាចនៃការរៀបការសាងគ្រួសារ។
ពេលបង្ហាញវត្តមានជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Dictionary of Useless Human Knowledge របស់បុស្តិ៍ tvN តារាប្រុសរូបនេះបានលើកឡើងថា៖
«ជាដំបូង សម្រាប់ខ្ញុំពិតជាខ្លាចណាស់...ខ្ញុំអត់ប្រាកដក្នុងចិត្តទាក់ទងនឹងរឿងនេះទេ (រៀបការ)។ ត្រូវសន្យា ស្បថស្បែជាមួយនរណាម្នាក់ រៀបចំកម្មវិធីផ្លូវការ និងនាំមិត្តភ័ក្តិទាំងអស់មកជួបជុំគ្នា… ពីមុន គំនិតដែលថា "តើរឿងទាំងនោះនឹងកើតឡើងក្នុងជីវិតខ្ញុំទេ?' ហាក់ដូចជាធម្មតាសម្រាប់ខ្ញុំ។ ខ្ញុំតែងគិតថា ខ្ញុំមានការងារមួយ ខំធ្វើការ ហើយរៀបការ។
ប៉ុន្តែឥឡូវ ការពិតមួយដែលខ្ញុំជ្រើសរស់នៅក្នុងជីវិតដែលមិនធម្មតា ខុសពីគេ...ប៉ុន្មានឆ្នាំមុន ភ្លាមៗខ្ញុំស្រាប់តែ ចាប់ផ្ដើមគិតជាលើកដំបូងថា "ប្រហែលជាខ្ញុំមិនអាចរៀបការបានទេ" ហើយតាំងពីគំនិតនោះផុសឡើង ខ្ញុំក៏លែងខ្វល់អ្វីទាំងអស់តទៀត»។
ជាការពិត ការរៀបការ ពិតពុំមែនជារឿងងាយស្រួល ឬធ្វើឲ្យតែបានៗដែរ ដូច្នេះការបារម្ភរបស់ មេក្រុម BTS គឺត្រឹមត្រូវ ១០០ភាគរយ ហើយមនុស្សម្នាក់ៗក៏ពុំគួរដាក់សម្ពាធខ្លួនឯងខ្លាំង ទៅលើរឿងរៀបការនេះដែរ។ ដ្បិតសង្គមបច្ចុប្បន្នពេញទៅដោយ ការវាយតម្លៃចំពោះ អ្នកដែលសម្រេចចិត្តមិនរៀបការ ប៉ុន្តែការរស់នៅដោយក្ដីសុខ មិនមែនត្រូវតែមានប្តីប្រពន្ធ នោះទេ ព្រោះសុភមង្គល អាចកើតមានច្រើនណាស់ ឲ្យតែយើងចេះរៀបចំជីវិតឲ្យបានល្អ និងមានន័យ។
សរុបមក អ្វីដែល RM សម្រេចចិត្ត និងបានគូសផ្លូវសម្រាប់ជីវិតផ្ទាល់ខ្លួន គឺជារឿងត្រឹមត្រូវ។ ក្នុងនាមជាអ្នកគាំទ្រគ្រប់គ្នា ក៏មានតែជូនពរឱ្យលោកមានក្ដីសុខក្នុងជីវិតនេះប៉ុណ្ណោះ៕